លោកជំទាវ ឡោក ខេង បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនិវត្តន៍ជន


ត្រលប់ក្រោយ

24/03/23 09:13 AM

ចំនួនទស្សនា៖

210

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ឡោក ខេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ និងមន្ត្រីរាជការដែលបានចូលនិវត្តន៍ចំនួន ៦៩នាក់​ នៅសាលប្រជុំសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។​


ក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍​រំលឹកពីអតីតកាល​នៃការរស់រានមានជីវិតទាំងពីរលេីក​ ក្នុងនោះគឺ​ការរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត​ និងការរួចផុតពីជម្ងឺកូវីដ-១៩​។ ជាមួយគ្នានេះដែរ​ លោកជំទាវក៏បានលើកឡើងពីការអភិវឌ្ឍ​ និងពីផលប្រយោជន៍របស់បងប្អូនក្រីក្រ បងប្អូនប្រកបមុខរបរជាលក្ខណ:សេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់នូវមូលនិធិជាតិជំនួយសង្គម​ របបគាំពារសង្គម​ របបសន្តិសុខសង្គម និងការត្រៀមរៀបចំការបណ្តុះបណ្តាលគាំទ្រយុវជនអោយមានចំណេះដឹងវិជ្ជាជីវ:ជំនាញចូលរួមទីផ្សារបង្កេីន​សេដ្ឋកិច្ចជាតិ​។ លោកជំទាវក៏បានផ្សព្វផ្សាយលេីកទឹកចិត្តបងប្អូនអោយជម្រុញគាំទ្រ​កូនៗខិតខំរៀនផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យា​ដេីរអោយទាន់សម័យសង្គមសេដ្ឋកិច្ចឌីជីថល​ និងចូលរួមអបអរសាទរថ្ងៃ​ប្រកួតកីឡាសុីហ្គេម និងប៉ារ៉ាហ្គេម​ អោយបានកុះករ​ ព្រោះជាផ្នែកមួយយ៉ាងសំខាន់សម្រាប់លេីកកម្ពស់កិត្យានុភាពកម្ពុជាលេីឆាកអន្តរជាតិ​បន្ថែមទៀតក្នុងពេលកម្ពុជាធ្វេីជាម្ចាស់ផ្ទះ​។


ក្នុងឱកាសនោះដែរ លោកជំទាវ ឡោក ខេង ផ្តល់ជូនក្រមា រួមទាំងថវិកាឧបត្ថម្ភរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងឯកឧត្តម ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងម្នាក់ៗ ១ម៉ឺនរៀល ផងដែរ ៕



dd
Bottom Ad