24/03/23 09:35 AM
ព័ត៌មានជាសំឡេង
ខេត្តបន្ទាយមានជ័យ ៖ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារគ្រប់ថ្នាក់ចូលរួមជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានានៅវត្តគីរីរុក្ខារាមថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំបណ្តាំសួរសុខទុក្ខពីសម្តេចតេជោនិងកោតសសើរដល់អាជ្ញាធរគ្រប់ថ្នាក់ ប្រជាពលរដ្ឋនៃមហាក្រុមគ្រួសារអ្នកបន្ទាយមានជ័យទាំងអស់ពិសេសអ្នកបន្ទាយឆ្មារ ដែលបានចូលរួមរក្សាបាននូវសន្តិភាព បន្តអភិវឌ្ឍមូលដ្ឋានបានរីកចម្រើន។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តដោយអារម្មណ៍ឈឺចាប់ខ្លោចផ្សារម្លឹកនូវអនុស្សាវរីយ៍ជូចត់កាលពី៤៨ឆ្នាំកន្លងផុតទៅនៃរបបមហាវិនាសសកម្មប្រល័យពូជសាសន៍អាវខ្មៅ ដែលបានបំផ្លិចបំផ្លាញកម្ពុជាដល់ចំណុចសូន្យពោរពេញដោយឈាម និងទឹកភ្នែក។
ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្តដោយមោទនភាពថា កម្ពុជាបានបញ្ចប់សង្រ្គាមបានដោយខ្លួនឯង ក្រោមការដឹកនាំរបស់សម្តេចតេជោ មានសន្តិភាព ស្តារប្រទេសពីចំណុចសូន្យរហូតដល់រីកចម្រើនលើគ្រប់វិស័យប្រជាពលរដ្ឋមានជីវភាពធូរធារមានឱកាសមកអង្គុយជុំគ្នាធ្វើបុណ្យទានកសាងសមិទ្ធិផលបានរីកចម្រើនទាំងអណាចក្រ និងពុទ្ធចក្រ ធ្វើសុខដុមនីយកម្មគ្រប់ជំនឿ សាសនា ដោយមិនរើសអើងដើម្បីសុខសន្តិភាព និងការអភិវឌ្ឍមូលដ្ឋានរបស់យើង។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវដល់អាជ្ញាធរដែនដីបងប្អូនប្រជាពលរដ្ឋគ្រប់រូប វិស័យពាក់ព័ន្ធទាំងអស់សហការគ្នារៀបចំផែនការសន្តិសុខ សណ្តាប់ធ្នាប់ វិធានសុខាភិបាល នៅតាមវត្តអារ៉ាម និងគោលដៅទេសចរណ៍ត្រៀមទទួលប្រជាពលរដ្ឋ និងអ្នកទេសចរណ៍មកពីខេត្តនានាមកកំសាន្តក្នុងសង្រ្កាន្តឆ្នាំថ្មីខេត្តបន្ទាយមានជ័យដែលនឹងចូលមកដល់នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ និងស្នើព្រះសង្ឃគ្រប់ព្រះអង្គបន្តបញ្ជ្រាបការយល់ដឹងពីបញ្ហាគ្រឿងញៀនទាំងក្នុងទីវត្តអារាម និងការសម្តែងធម៌ទេសនាតាមពិធីបុណ្យសាសនានា បន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាលកម្ពុជា និងត្រៀមឯកសារទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នៃរដ្ឋសភា អោយបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣។
ជាមួយនឹងសមានចិត្តជ្រះថ្លា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បាននាំយកអំណោយចែកជូន៖
-ជូនប្រជាពលរដ្ឋដែលចូលរួម ចំនួន២០០០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖អង្ករទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ មី ចាហួយ ត្រីខ ថវិកា២ម៉ឺនរៀល
-ឧបត្ថម្ភកម្លាំងនគរបាល កងរាជអាវុធហត្ថការពារ
សឹករងស្រុក ប្រជាការពារ ក្រុមគ្រូពេទ្យ ក្នុងមួយក្រុមៗ ៥០ម៉ឺនរៀល
-ក្រុមការងារអភិវឌ្ឍន៍យុវជន និងស.ស.យ.ក ចំនួន៨០នាក់ម្នាក់ៗថវិកា១ម៉ឺនរៀល។
-ជួយសាងសង់សាលាពុទ្ធកសិក្សាមួយខ្នង។