ខ្យល់​កន្ត្រាក់​ បានបំផ្លាញលំនៅឋាន​ពលរដ្ឋ​ ជាង២០០ខ្នង​ នៅស្រុកចំនួន២​ ក្នុងខេត្តបន្ទាយមានជ័យ​


ត្រលប់ក្រោយ

24/03/23 10:42 AM

ចំនួនទស្សនា៖

253

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ​ ៖​ យោងតាមរបាយការណ៍បឋម​ កាលពីល្ងាចថ្ងៃទី២៣​ ខែមិនា​ ឆ្នាំ២០២៣​ ភ្លៀងលាឡំខ្យល់កន្ត្រាក់​ បានបំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋប៉ះពាល់ក្រុងស្រុកចំនួន២ស្រុក​ ជាង២០០ខ្នងផ្ទះ។


លោកឧត្តមសេនីយ៍ទោ​ សិទ្ធ​ ឡោះ​ ស្នងការនគរបាលខេត្ត​បន្ទាយមានជ័យ​ បានបញ្ជាក់ឱ្យ​ EAC News ដឹងនៅព្រឹកថ្ងៃទី២៤​ ខែមិនា​នេះថា​ ៖​ តាមព័ត៌មានឋមកាលពីវេលម៉ោង​ ១៧និង៣០នាទី​ នៅស្រុកថ្មពួក​ មានភ្លៀងមួយមេ​ លាយឡំខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ​ លេីឃុំចំនួន៣​ លេី៦ឃុំ​ របេីកដំបូល១៩៣ខ្នង​ ក្នុងនោះ​ ឃុំភូមិថ្មី​ ចំនួន៩៨ខ្នង,​ ឃុំថ្មពួក​ ៥៩ខ្នង,​ ឃុំគំរូ​ ​៣៦ខ្នង​។ ដោយឡែកស្រុកស្វាយចេក​ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នង​ លេី២ភូមិ​ សកថិតក្នុងឃុំទ្រាស​ ៖​ ភូមិពន្លៃចាស់ ឃុំទ្រាសចំនួន០៧ខ្នង,​ ភូមិពន្លៃថ្មី ចំនួន០២ខ្នង។


ជាមួយគ្នានោះលោក​ ឧត្ដមសេនីយ៍​ទោ​ ស្នងការនគរបាលខេត្ត​ ក៏បានជម្រុញណែនាំដល់សមត្ថ​កិច្ច​ នៅមូលដ្ឋានត្រូវចុះជួយពលរដ្ឋឱ្យបានទាន់ពរលវេលា​ ក្នុងករណីពលរដ្ឋរងគ្រោះផ្សេងៗ​ ជាក់ស្តែងករណីខ្យល់កន្ត្រាក់​ ដែលតែងតែកេីតមានជាយរៀងរាល់ឆ្នាំ​៕​ ណុប រក្សា(29016)



dd
Bottom Ad