អគ្គីភ័យឆាបឆេះព្រៃមួយកន្លែង ផ្អើលសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់


ត្រលប់ក្រោយ

28/03/23 16:58 PM

ចំនួនទស្សនា៖

186

ប្រភព៖

បាត់ដំបង

ខេត្តបាត់ដំបង៖ អគ្គិភ័យបានឆាបឆេះព្រៃមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញនាំយករថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវបំបែក ស្ថិតក្នុងភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។


ករណីគ្រោះអគ្គិភ័យខាងលើនេះដែរ អាចផ្តើមចេញឡើងពីក្រុមអ្នករុករកឃ្មុំបានបោះភ្លើងគប់ចោល ទើបបណ្តាលអោយមានការឆាបឆេះរាលដាលឡើងតែម្តង ហើយភ្លាមៗនោះដោយសារមានប្រជាពលរដ្ឋបានរាយការណ៍ទាន់ពេលវេលា ទើបកម្លាំងសមត្ថកិច្ចយើងចុះអន្តរាគមន៍ពន្លត់បានទាន់ពេលមិនបណ្តាលអោយខូចខាតដល់ដំណាំប្រជាពលរដ្ឋទ្បើយ។


ហើយជាមួយករណីអគ្គិភ័យនេះសមត្ថកិច្ចបានប្រើប្រាស់កម្លាំងចំនួន០៦នាក់ ដោយនាំយករថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿងក្នុងការចុះជួយបាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ។



dd
Bottom Ad