កម្លាំងចម្រុះបន្តចុះធ្វើលំហាត់អនុវត្តល្បាតចល័តត្រួតពិនិត្យតាមបណ្តោយផ្លូវជាតិលេខ១ ដើម្បីបង្កាទប់ស្កាត់បទល្មើសឆ្លងដែនពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់


ត្រលប់ក្រោយ

29/03/23 09:22 AM

ចំនួនទស្សនា៖

329

ប្រភព៖

ស្វាយរៀង

(ខេត្តស្វាយរៀង): លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត និងជាប្រធានការិយាល័យBLO បាវិត តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បាន

បន្តដឹកនាំកម្លាំងចម្រុះចុះធ្វើលំហាត់អនុវត្តល្បាតចល័តត្រួតពិនិត្យតាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយ ១៤០០ម៉ែត្រ ពីច្រកទ្វារព្រំដែនអន្តរជាតិបាវិត គឺនៅខាងមុខផ្សារអន្តរជាតិតែម្តង ដើម្បីបង្ការទប់ស្កាត់បទល្មើសឆ្លងដែនពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់។ សមាសភាពចូលរួមមាន លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត លោកស្នងការរងនគរបាលខេត្ត កម្លាំងនគរបាលក្រុង កងរាជអាវុធហត្ថក្រុង ជាច្រើននាក់ផងដែរ។


លោកអភិបាលរងខេត្តបានមានប្រសាសន៍ឲ្យដឹងថា:គោលបំណងនៃការចុះធ្វើលំហាត់អនុវត្តល្បាតចល័ត្រត្រួតពិនិត្យនៅតាមបណ្ដោយផ្លូវជាតិលេខ១នេះគឺមានបំណងដើម្បីស្រាវជ្រាវស្វែងរកមុខសញ្ញាចែកចាយចរាចរណ៍គ្រឿងញៀននៅតាមមាត់ច្រកទ្វារព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជានិងវៀតណាម។


សូមរម្លឹកផងដែរថា:សម្រាប់ប្រទេសកម្ពុជាយើងមាត់ច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៤ ដែលត្រូវធ្វើលំហាត់ល្បាតនេះគឺទី១ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ទី ២ មាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀងទី ៣ មាត់ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំខេត្តកណ្ដាលនិងទី ៤ មាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកខេត្តកំពត។ ចំណែកខាងភាគទីវៀតណាមក៏ធ្វើដូចគ្នាផងដែរដើម្បីទប់ស្កាត់ការចរាចរណ៍ជួញដូរចែកចាយគ្រឿងញៀនខុសច្បាប់នៅតាមព្រំដែនរវាងប្រទេសទាំងពីរ ។


លោកអភិបាលរងខេត្តបានបញ្ជាក់ថា:សម្រាប់យប់នេះក្រោយពីធ្វើលំហាត់ល្បាតចល័តត្រួតពិនិត្យចប់កម្លាំងចម្រុះយើងពុំបានប្រទះឃើញមុខសញ្ញានោះទេហើយបើប្រទះឃើញនោះយើងនឹងបន្តចាត់ការទៅតាមនីតិវិធីច្បាប់៕ ដោយ:PK



dd
Bottom Ad