កិច្ចប្រជុំជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព នៅស្រុកកៀនស្វាយ ខេត្តកណ្តាល


ត្រលប់ក្រោយ

05/04/23 12:58 PM

ចំនួនទស្សនា៖

420

ប្រភព៖

កណ្តាល

ព័ត៌មានជាសំឡេង

ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅសាលប្រជុំស្រុកកៀនស្វាយ ។


ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយទុក្ខលំបាក ប្រកបដោយភាពវិជ្ជមាន និងក្តីកង្វល់ផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលើកកម្ពស់បន្ថែមទៀតនូវការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានារក្សាបាននូវសន្តិសុខសង្គម ស្ថិរភាពនយោបាយ និងនិរន្តរភាព ឱ្យបានល្អប្រសើរ និងជម្រុញ ដល់មន្ត្រីទាំងអស់ បន្តសហការ និងកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រើសើរ ដើម្បីធានាដល់សុខសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


ឯកឧត្តម បានបន្ថែមទៀតថា សូមអោយគណ:បញ្ជាការឯកភាពរដ្ឋបាល ស្រុកកៀនស្វាយ បន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងកិច្ចការងារអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពបន្ថែមទៀត ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ប្រកបដោយសុខសុវត្ថិភាព របៀបរៀបរយ ពិសេសបង្កនូវភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ក្នុងមូលដ្ឋានរបស់ខ្លួនបន្តទៀត។


ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ត្រូវជៀសឱ្យបានដាច់ខាតក្នុងការនៅពីក្រោយល្បែងស៊ីសង កុំនៅពីក្រោយបទល្មើសនានាក្នុងមូលដ្ឋាន ពិសេសកុំអន្តរាគមន៍រាល់បទល្មើស និងល្បែងស៊ីសងទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ហើយក្នុងករណីដែលគណៈបញ្ជាការឯកភាពខេត្តរកឃើញមានមន្ត្រីណាម្នាក់នៅពីក្រោយល្បែងស៊ីសង ឬបទល្មើសនានា នោះមន្ត្រីម្នាក់នោះនឹងប្រឈម និងការដាក់តាមច្បាប់ជាធរមាន។



dd
Bottom Ad