អភិបាលរងខេត្តកណ្តាល ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ផ្លូវ និងសមិទ្ធិផលនានា ត្រៀមរៀបចំសង្រ្កាន្តខេត្តកណ្ដាល នៅក្នុងបរិវេណភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ


ត្រលប់ក្រោយ

05/04/23 13:02 PM

ចំនួនទស្សនា៖

230

ប្រភព៖

កណ្តាល

ព័ត៌មានជាសំឡេង

ខេត្តកណ្ដាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងជាអនុគណៈកម្មការរៀបចំពិធីបុណ្យសង្ក្រាន្ត អមដំណើរដោយឯកឧត្តម ចាប វន្នី ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តបានដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពរួមមាន៖ ការសាងសង់ផ្លូវកៅស៊ូ ACច្រកចូលរមនីយដ្ឋានភ្នំព្រះរាជទ្រព្យ និងផ្លូវបេតុងចូលវត្តព្រះធម្មកេរ្ត៍ និងពិនិត្យបរិវេនបឹងផ្សារដែក និងសំណង់នានាជាច្រើនទៀតដើម្បីត្រៀមរៀបចំសង្រ្កាន្តខេត្តកណ្ដាល នៅក្នុងបរិវេណភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកណ្តាលដើម្បីអោយប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣នេះ។


ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធ អាជ្ញាធរស្រុក ឱ្យពិនិត្យទីតាំងអោយបានសមស្រប ដើម្បីត្រៀមរៀបចំសង្រ្កាន្តឆ្នាំថ្មី នាពេលខាងមុខនេះ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត និងខេត្តជាប់ព្រំប្រទល់ផងដែរ ខណៈពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃជាតិខ្មែរ នឹងឈានចូលមកដល់នៅសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះ។


ឯកឧត្តមបានស្នើដល់មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក ត្រូវពន្លឿនការងារដែលនៅសេសសល់អោយបានឆាប់រហ័ស និងមានសណ្ដាប់ធ្នាប់ មានសោភ័ណ្ឌភាព បរិស្ថានល្អ និងមានអនាម័យ ត្រូវរៀបចំភ្លើងបំភ្លឺ និងភ្លើងព័ណ៌សម្រាប់លម្អ នៅពេលយប់ឱ្យបានឆាប់រហ័ស ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សា និងសំអាតបរិស្ថាននៅក្នុងបរិវេនភ្នំព្រះរាជទ្រព្យឲ្យបានល្អប្រសើរជាប្រចាំផងដែរ ជាពិសេសត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យស្រទាប់មហាជនបានជ្រួតជ្រាប ពីសកម្មភាពដែលយើងបានធ្វើ។


ជាមួយគ្នានេះ ឯកឧត្ដម ក៏បានជំរុញដល់ក្រុមការងារអនុគណៈកម្មការសង្ក្រាន្តត្រូវសហការអនុវត្តតួនាទីភារកិច្ចដូចមានកំណត់ក្នុងសេចក្ដីសម្រេចឱ្យបានល្អប្រសើរ​ កងកម្លាំងមានសមត្ថកិច្ចត្រូវត្រៀមរៀបចំផែនការការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋដែលអញ្ចើញមកលេងកម្សាន្តសប្បាយឱ្យបានល្អ និងមានប្រសិទ្ធភាព ។


ឯកឧត្តមបន្តថា៖ការរៀបចំកម្មវិធីសង្ក្រាន្តខេត្តកណ្តាលនៅភ្នំព្រះរាជទ្រព្យ សំរាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គឺក្នុងគោលបំណងផ្តល់ឱកាស​ដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ បាន​ស្វែងយល់​​នូវ​ភាព​សម្បូរបែប​នៃ​វប្បធម៌ អរិយធម៌ ទំនៀម​ទំលាប់ ប្រពៃណី និង​សាសនា ​របស់​ព្រះរាជាណាចក្រ​កម្ពុជាយើង ដើម្បីរួមចំណែកក្នុងការបំផុសគំនិត ស្មារតីយុវជន ប្រជាជនអោយចេះរួម​កម្លាំងគ្នា ​សាមគ្គី​គ្នាជាធ្លុងមួយ ជា​គ្រួសារ​ខ្មែរ​តែមួយ ​ក្នុង​មោទនភាព​ជាតិខ្មែរ​ និង​ស្មារតី​អភិរក្ស​ អភិវឌ្ឍន៍​វប្បធម៌​ជាតិ អត្តសញ្ញាណ​ជាតិខ្មែរអោយបានគង់វង្ស រីកចំរើនទៅមុខទៀត។


ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល អញ្ជើញចូលរួមសប្បាយរីករាយជួបជុំគ្នា លេងល្បែងប្រពៃណី និងរាំលេងកំសាន្ត ក្នុងឱកាសសង្ក្រាន្តខេត្តកណ្ដាល នៅភ្នំព្រះទ្រព្យឱ្យបានច្រើនកោះករ។



dd
Bottom Ad