សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ ដើម្បីធ្វើការពិភាក្សា និងអនុម័តរបៀបវារៈចំនួន៣


ត្រលប់ក្រោយ

19/04/23 10:53 AM

ចំនួនទស្សនា៖

238

ប្រភព៖

ភ្នំពេញ

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំ លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ៩៧រូប។


សម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ បានលើកយករបៀបវារៈមានចំនួន៣ មកធ្វើការពិភាក្សា និងអនុម័ត ដែលមានដូចជា៖

  ១- សេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធ

  ២- សេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ

  ៣- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។


សូមជម្រាបថា​ សេចក្តីព្រាងច្បាប់ទាំងបីនេះ​ ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី​ កាលពីថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ២០២៣​។



dd
Bottom Ad