សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ធ្វើពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍ លើកទី៣១


ត្រលប់ក្រោយ

21/04/23 08:53 AM

ចំនួនទស្សនា៖

312

ប្រភព៖

ស្វាយរៀង

ព័ត៌មានជាសំឡេង

(ខេត្តស្វាយរៀង): នៅរសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៣ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុគណៈកម្មាធិការសាខា បានអញ្ជើញជាអធិបតីនៅក្នុងពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍លើកទី៣១ ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ពិធីនេះក៍មានកាចូលរួមពីលោក លោកស្រីតាមមន្ទីរ អង្គភាពនានាជុំវិញខេត្ត និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


កម្មវិធីធ្វើឡើងក្នុងគោលបំណង ដើម្បីរកនូវប្រភពធនធានសម្រាប់ទ្រទ្រង់នូវសកម្មភាពមនុស្សធម៌សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងដើម្បីផ្សងសំណាងត្រូវរង្វាន់បានតាមរយៈការជាវសន្លឹកឆ្នោត។ ពេលនៃការលក់សន្លឹកឆ្នោតមានរយៈពេល ៣០ ថ្ងៃតាមការបែងចែកទៅតាមក្រុងស្រុកទាំង៨ និងតាមមន្ទីរ អង្គភាពនានាក្នុងខេត្ត។


ចំពោះថវិកាដែលទទួលបានពីការចំណេញក្នុងសេវាកម្មនេះសាខា នឹងផ្តល់ជូនទៅអនុសាខាទាំង៨ក្រុង-ស្រុក ដើម្បីប្រើប្រាស់ក្នុងការឆ្លើយតបដល់ជនរងគ្រោះមហន្តរាយនៅតាមសហគមន៍របស់ខ្លួន។


មុនចេញលទ្ធផលឆ្នោត លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បានមានប្រសាសន៍ថា: អស់រយៈពេល ១៤ ឆ្នាំកន្លងផុតទៅ ចាប់ពីឆ្នាំ ២០០៧-២០២៣ ជារៀងរាល់ឆ្នាំសាខាបានធ្វើពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍ មានចំនួន២លើក ក្នុង១ឆ្នាំ ក្នុងពេលបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ជាឳកាសឱ្យមន្រ្តីរាជការ បុគ្គលិក និងប្រជាជនយើងបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ តាមរយៈការទិញសន្លឹកឆ្នោត និងផ្សងសំណាងត្រូវរង្វាន់វត្ថុអនុស្សាវរីយ៍ ។


លោកស្រីបានបន្តថា ដោយហេតុនេះហើយ បានសាខាដាក់ចេញនូវផែនការសកម្មភាពប្រចាំឆ្នាំនីមួយៗស្របតាមយុទ្ធសាស្រ្ត នៃវិស័យអាទិភាពទី៤ នៃកាកបាទក្រហមកម្ពុជា គឺការអភិវឌ្ឍន៍ស្ថាប័ន ការចេញឆ្នោតនេះមិនមែនសម្រាប់ក្រុមហ៊ុន ឬបុគ្គលណាម្នាក់នោះឡើយ គឺអនុវត្តក្នុងចលនាកាកបាទក្រហម នៃការងារកៀរគរកមូលនិធិ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌ នៅថ្នាក់សាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងស្រុកទាំង៨។


នេះជាកាយវិការដ៏ល្អប្រពៃ គួរឳ្យកោតសរសើរ និងមានមោទនៈភាពណាស់សម្រាប់ខេត្តស្វាយរៀងរបស់យើង ដែលជានិច្ចកាល សាខាបានអនុវត្តតាមចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម លើពិភពលោកក្នុងការកៀរគរ រកធនធាន ក្នុងន័យមនុស្សធម៌ និងជាមគ្គុទេសដឹកនាំដ៏ឧត្តុង្គឧត្តម របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសាខាបានដាក់ចេញជាប្រចាំ និងឯកភាពដោយទទួលយល់ព្រម ពីគ្រប់អនុសាខាក្រុង ស្រុកទាំងអស់យកទៅលក់បានចំណូលទ្រទ្រង់សកម្មភាពរបស់ខ្លួន៕ ដោយ:PK



dd
Bottom Ad