ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ បានផ្តល់ផ្លូវបេតុងមួយខ្សែ ដែលមានទីតាំងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ


ត្រលប់ក្រោយ

24/04/23 12:58 PM

ចំនួនទស្សនា៖

493

ប្រភព៖

ប៉ៃលិន

ប៉ៃលិន៖ ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើរ និងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ភូមិកំពង់ចម្លងក្រោម និងជាចំណងដៃជូនពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិកំពង់ចម្លងក្រោម ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន និងលោកជំទាវបាន ស្រីមុំ បានផ្តល់ផ្លូវបេតុងមួយខ្សែ ដែលមានទីតាំងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។


ថ្លែងក្នុងពិធីបើកការដា្ឋនស្ថាបនាផ្លូវបេតុង ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម លោកជំទាវ លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ការិយាល័យ អង្គភាពជុំវិញស្រុក មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ ឯកឧត្តមបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចជោ បានខិតខំយកចិត្តទុកដាក់ អភិវឌ្ឍប្រទេស ធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាក់ស្ដែងក្នុងខេត្តប៉ៃលិនរបស់យើងបានប្រែក្លាយ មុខមាត់ថ្មី តាមរយៈការអភិវឌ្ឍឥតឈប់ ដោយផ្ដោតយ៉ាងសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយ ទំនប់ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី ទឹកស្អាត ការកែលម្អសួនសាធារណៈ ផ្លូវលំ សំណង់អគារ ផ្លូវក្រាលកៅស៊ូ បេតុង ពង្រីកតំបន់កំសាន្ត ពង្រឹងលើសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈគ្រប់ស្ថាប័នរដ្ឋ ជាពិសេសពេលប្រជាពលរដ្ឋ ជួបទុក្ខលំបាកនៅទីកន្លែងណាមានលោកជំទាវអភិបាលខេត្តនៅទីនោះដើម្បីជួយសង្គ្រោះបងប្អូន ពុក ម៉ែ មិនថាជិត ឬឆ្ងាយ ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយនោះទេ ហើយស្នាដៃជាប្រវត្តិសាស្ត្រដែលយើងទាំងអស់គ្នាមិនអាច បំភ្លេចបាន គឺការកែសម្រួលព្រំប្រទល់រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវជាអភិបាលខេត្ត ស្រុកសាលាក្រៅ បានទទួលភូមិចំនួន៣ ពីស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងចំណោមភូមិទាំងបីនោះ គឺមានភូមិកំពង់ចម្លងក្រោមនេះផងដែរ។


យោងតាមរបាយការណ៍ លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅបានឱ្យដឹងថា ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង មួយខ្សែដែលមាន បណ្ដោយប្រវែង ៥៣៦ម៉ែត្រ ទទឹងប្រវែង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នឹងត្រូវចំណាយថវិកាប្រមាណ ២៩០,៤២០,០០០រៀល ជាថវិការបស់សប្បុរសជន និងជាពិសេសថវិការផ្ទាល់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ។




dd
Bottom Ad