ខ្សល់កន្ត្រាក់បន្តបំផ្លាញផ្ទះប្រជាពលរដ្ឋ សរុបចំនួន៣២ នៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ និងរងរបួសស្ត្រី០១នាក់


ត្រលប់ក្រោយ

24/04/23 13:02 PM

ចំនួនទស្សនា៖

379

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ នៅវេលាម៉ោង០៣និង៥០នាទីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់លាយឡំ ជាមួយខ្សល់កន្ត្រាក់បោកគួចបណ្តាលមានផ្ទះប្រជាពលរដ្ឋសរុបចំនួន៣២ខ្នង រងការខូចខាតធ្ងន់ ស្រាល ចំនួន០៣ភូមិ និងមានស្ត្រី០១នាក់ បានរងរបួស ហេតុការណ៍នេះ បានកើតឡើង ក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។


លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ខ្សល់កន្ត្រាក់បានបង្កឲ្យប៉ះពាល់ ផ្ទះប្រជាពលរដ្ឋធ្ងន់ ស្រាល សរុបចំនួន ៣២ខ្នង លើ០៣ភូមិ នៅសង្កាត់ម្កាក់ ក្នុងនោះ ភូមិម្កាក់ របើកដំបូលចំនួន ១២ខ្នង និងរងរបួសស្ត្រី០១នាក់ ដោយដំបូលផ្ទះប៉ើងសង្កត់ពីលើឈ្មោះ សុន សុផល ភេទស្រី អាយុ ៣៩ឆ្នាំ បច្ចប្បន្នកំពុងសម្រាក់ព្យាបាលនៅមណ្ឌលសុខភាពម្កាក់ , ភូមិដូនឡីរបើកដំបូល០២ ខ្នងនិងភូមិតាម៉ារបើកដំបូលចំនួន១៨ខ្នង ៕ ណុប-រក្សា (២៩០១៦)



dd
Bottom Ad