មណ្ឌលធ្វើចត្តាឡីស័ក០១ និងលំនៅដ្ឋានប្រជាពលរដ្ឋជាង៣០ខ្នងរងគ្រោះដោយសារខ្យល់កន្រ្តាក់ក្នុងស្រុកចំនួនពីរនៃខេត្តបាត់ដំបង


ត្រលប់ក្រោយ

24/04/23 13:08 PM

ចំនួនទស្សនា៖

274

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ ខេត្តបាត់ដំបងមានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ បានបក់បោកគ្រប់ដណ្តប់ទៅលើភូមិសាស្ត្រជាច្រើន ដែលក្នុងមានស្រុកចំនួន០២បានរងផលប៉ះពាល់ធ្វើអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣១ខ្នង និងមណ្ឌលធ្វើចត្តាឡីស័ក០១កន្លែងផងដែរ។


របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតដោយខ្យល់កន្ត្រាក់ទាំង៣១ខ្មងខាងលើ ក្នុងនោះមានស្រុកសំពៅលូន រងការខូចខាតសរុបចំនួន ០៥ខ្នង និងមណ្ឌលចត្តាឡីស័ក ០១កន្លែង-និងស្រុកសំឡូត ចំនួន២៦ខ្នង តែករណីខាងលើនេះមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។


ក្នុងករណីគ្រោះធម្មជាតិនេះដែរអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញ បាននិងកំពុងពន្លឿនក្នុងការចុះជួយរៀបចំនិងធ្វើរបាយការណ៍រាយការណ៍ជូនដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជាដើម្បីនាំយកជំនួយបឋមផ្តល់ជូនដល់គ្រួសារជនរងគ្រោះផងដែរ៕



dd
Bottom Ad