អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះផ្តល់អំណោយជាស័ង្កសី និងឈើ ជួសជុលផ្ទះ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលប៉ះពាល់ចំនួន៤១ខ្នងផ្ទះ ក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ


ត្រលប់ក្រោយ

28/04/23 09:32 AM

ចំនួនទស្សនា៖

175

ប្រភព៖

បន្ទាយមានជ័យ

ព័ត៌មានជាសំឡេង

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលប៉ះពាល់ចំនួន៦ភូមិ ៤១ខ្នងផ្ទះ លើ៤១គ្រួសារ ក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ត្រូវបានឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំកងកម្លាំងទាំងបី យុវជន អាជ្ញាធរភូមិ សង្កាត់ បានអញ្ជើញចុះផ្តល់អំណោយជាស័ង្កសី និងឈើ ជួសជុលផ្ទះជូននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។


ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍លើកឡើងថា៖ ដោយទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋាន ភ្លាមអំពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តមនិងក្រុមការងារ បានចុះផ្តល់អំណោយជាស័ង្កសី និងឈើជួសជុលផ្ទះជូនបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលប៉ះពាល់ភ្លាមៗដោយមិនទុកបង្អង់យូរនោះឡើយ។ ជាមួយគ្នានោះឯកឧត្តមក៏បានធ្វើការជំរុញដល់កងកម្លាំងទាំង៣ និងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់ពួកគាត់ ហើយរួមកម្លាំងគ្នាជួយជួសជុលផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័សដើម្បីបានចូលស្នាក់នៅវិញផងដែរ។


ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា៖ ផ្ទះប្រជាពលរដ្ឋត្រូវរងគ្រោះដោយខ្យល់កន្ត្រាក់ដែលប៉ះពាល់ចំនួន៦ភូមិ ៤១ខ្នងផ្ទះ លើ៤១គ្រួសារ ក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ នោះកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត តំបន់ប្រតិបត្តិការសឹករងក្រុង កងកម្លាំងមាសអាវុធហត្ថក្រុង និងកងកម្លាំងអធិការដ្ឋាននគរបាលក្រុង រួមទាំងក្រុមការងារមូលដ្ឋានបានចុះជួយអន្តរាគមន៍ជួសជុលផ្ទះសំបែងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ជូនគាត់ឡើងវិញ។


ទន្ទឹមនឹងនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ពេលមានភ្លៀង ផ្គរ រន្ទះ ឬខ្យល់កន្រ្តាក់ សូមរកកន្លែងដែលសុវត្ថិភាពដើម្បីការពារខ្លួន ៕ ណុប-រក្សា(២៩០១៦)



dd
Bottom Ad