28/04/23 09:59 AM
ព័ត៌មានជាសំឡេង
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានមានមតិស្វាគមន៍ដល់ ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ។ នាឱកាសនោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ នៃអគ្គាធិការដ្ឋាន បានចូលរួមអបអរសាទរចំពោះ ឯកឧត្តម អគ្គាធិការរង និងលោកប្រធាននាយកដ្ឋាន ដែលទើបតែងតាំងមុខតំណែងថ្មីផងដែរ។
ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ ក៏បានអនុញ្ញាតឱ្យមន្ត្រីជំនាញអាននូវរបាយការណ៍ប្រចាំខែ ជូនដល់អង្គប្រជុំ និងបានស្នើឱ្យ ឯកឧត្តម លោកជំទាវ ព្រមទាំង លោក លោកស្រីទាំងអស់ដែលបានចូលរួមពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែមេសា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែឧសភា ឆ្នាំ២០២៣ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ ទន្ទឹមនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ បានធ្វើការណែនាំដល់អង្គប្រជុំនូវចំណុចសំខាន់ៗមួយចំនួនផងដែរ៕
ប្រភព៖ អគ្គាធិការដ្ឋាន