សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ទទួលបានថវិកាពីស្ថាប័នរដ្ឋ ឯកជន និងសប្បុរសជនគ្រប់មជ្ឈដ្ឋានចូលរួម ចំនួន១៤៩,០០០ដុល្លារសហរដ្ឋអាមេរិក


ត្រលប់ក្រោយ

12/05/23 13:28 PM

ចំនួនទស្សនា៖

278

ប្រភព៖

បន្ទាយមានជ័យ

ព័ត៌មានជាសំឡេង

ខេត្តបន្ទាយមានជ័យ ៖ ក្នុងឱកាសអបអរសាទរខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភាឆ្នាំ២០២៣ ក្រោមប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីបរិយាបន្នសង្គម នាល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីទទួលថវិកាពីសប្បុរសជននានា រួមមានឯកឧត្តមលោកជំទាវ លោកឧកញ៉ា អស់លោកលោកស្រី អ្នកនាងកញ្ញា ទាំងស្ថាប័នរដ្ឋនិងឯកជន និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានអញ្ជើញចូលរួម ដោយស្ម័គ្រចិត្តលះបង់ធនធានចូលរួម ជួយឧបត្ថម្ភគាំទ្រជាថវិកាសម្ភារៈជូនកាកបាទក្រហមកម្ពុជា នាឱកាសខួបលើកទី១៦០នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទ ៨ឧសភា សម្រាប់ផ្ដល់សេវាកម្មមនុស្សធម៌ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ឲ្យស្របទៅតាមគោលការណ៍គ្រឹះទាំង ៧ប្រការគឺ ភាពមនុស្សធម៍ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ថវិកាដែលទទួលបានក្នុងពេលនេះ លទ្ធផលទទួលបានជាបឋមគិតជាដុល្លារ 149.000$ ដុល្លារសហរដ្ឋអាមេរិក។


ហើយក្រុមការងាររបស់កាកបាទក្រហមនៅតែរង់ចាំទទួលថវិកាសម្ភារៈពីសប្បុរសជនគ្រប់មជ្ឈដ្ឋានរៀងរាល់ម៉ោងធ្វើការនៅសាលាខេត្តបន្ទាយមានជ័យឬទំនាក់ទំនងបន្ថែមតាមរយៈលេខទូរស័ព្ទ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាខេត្តលេខទូរស័ព្ទ 012 882 002 ,លោក លី សារី អនុប្រធានអចិន្ត្រៃយ៍ 099 325 555 ក្រុមប្រតិបត្តិសាខាលេខទូរស័ព្ទ 012 421 417សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យសូមថ្លែងអំណរព្រះគុណថាអរគុណដ៏ជ្រាលជ្រៅបំផុតនិងសូមថ្វាយព្រះពរជូនពរបវរមហាប្រសើរនូវពុទ្ធពរប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈជានិរន្តរ៍ ៕ ណុប-រក្សា(២៩០១៦)



dd
Bottom Ad