12/05/23 13:42 PM
ព័ត៌មានជាសំឡេង
ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៣ អគារប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី ត្រូវបានប្រគល់ ទទួល សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី អ៉ឹង សុងយូ ស្នងការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកអភិបាលរងនៃគណៈអភិបាលស្រុកកំរៀង។
ពពិធីនេះមានការអញ្ជើញចូលរួមពី លោកនាយការិយាល័យ លោក-លោកស្រីនាយរងការិយាល័យ លោកអធិការ អធិការរង នាយ នាយរងប៉ុស្តិ៍ និងមន្ត្រី នៃអធិការ ដ្ឋាននគរបាលស្រុកកំរៀង ព្រមទាំងលោក លោកស្រីក្រុមប្រឹក្សាឃុំ លោក មេឃុំ មេភូមិ កំលាំង ប្រជាការពារចូលរួមផងដែរ។
សូមបញ្ជាក់ថា៖ អគារប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី មានទំហំ ៩ម៉ែត្រ×១១ម៉ែត្រ បានសាងសង់លើផ្ទៃដីទំហំ១,២៥៧ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង បានដំណើរការសាងសង់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ និងរួចរាល់ជាស្ថាពរនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ដោយចំណាយអស់ថវិកាសរុបចំនួន៣២,៣៦២.២៣ដុល្លារ(បីម៉ឺនពីរពាន់បីរយហុកសិបពីរដុល្លារ និងម្ភៃបីសេន) ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ។