ឯកឧត្តម ឌី វិជ្ជា៖ នាពេលបច្ចុប្បន្ននេះ យុវជនយល់ច្បាស់អំពីនីតិវិធីច្បាប់បោះឆ្នោត និងមានភាពក្លាហាន ពេលចុះសង្កេតការណ៍បោះឆ្នោត


ត្រលប់ក្រោយ

15/05/23 10:49 AM

ចំនួនទស្សនា៖

457

ប្រភព៖

ស្វាយរៀង

ព័ត៌មានជាសំឡេង

(ស្វាយរៀង): ក្រោមអធិបតីភាពឯកឧត្តម ឌី វិជ្ជា ប្រធានសសយកខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលអ្នកអង្កេតការណ៍ជាតិ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែរប្រារព្ធធ្វើនៅថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង។


នៅក្នុងវគ្គបណ្តុះបណ្តាលនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម តូច ប៉ូលីវ៉ា អនុប្រធាន សសយកខេត្ត ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មពត៌មាន គជប លោក កែ រិទ្ធិ អគ្គនាយករង និងជាប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិកអចិន្រ្តៃយ៍ ស.ស.យ.ក ខេត្ត ក្រុមការងារ ស.ស.យ.ក ចុះជួយស្រុក-ក្រុង ទាំង៨។


ឯកឧត្តម ឌី វិជ្ជា បានថ្លែងថា: ដើម្បីឱ្យអ្នកសង្កេតការណ៍ជាតិយើង ចុះអនុវត្តការងារបានត្រឹមត្រូវ ដាច់ខាតយើងត្រូវទាមទារឱ្យមានវគ្គបណ្ដុះបណ្ដាលដល់យុវជន យល់ដឹងអំពីតួនាទី ចំណេះដឹងថ្មីៗបន្ថែមទៀតដល់អ្នកសង្កេតការណ៍យើងជាទុន ក៏ដូចជាចំណេះដឹងទូទៅសម្រាប់យកទៅប្រើការតាមជំនាញដែលអាចប្រើប្រាស់បាន។


ឯកឧត្តម ឌី វិជ្ជា បានបន្តថា: យុវជនដែលកំពុងបណ្ដុះបណ្ដាលពេលនេះ គឺជាគ្រូបង្គោល និងជាអ្នកធ្លាប់មានបទពិសោធន៍ ដែលត្រូវយកចំណេះដឹង មេរៀនទីនេះ ទៅរំលឹកបន្តនៅតាមឃុំ សង្កាត់ ទន្ទឹមនោះយើងក៏មានលំហាត់ជាករណីពិភាក្សាជាក្រុម ឆ្លុះបញ្ចាំងពីសមត្ថភាព និងបទពិសោធន៍ លើកិច្ចការងារបោះឆ្នោត ផងដែរ។


ឯកឧត្តម ឌី វិជ្ជា បានបញ្ជាក់ផងដែរថា: កិច្ចការងារអ្នកសង្កេតការណ៍ជាតិនេះ ជាការងារស្នូលមួយក្នុងសសរស្តម្ភរបស់ ស.ស.យ.ក យើង ដែលស្ថិតក្នុងយុទ្ធនាការពលរដ្ឋល្អ ដែលសកម្មភាពនេះ ចូលរួមក្នុងការសង្កេតមើលនូវដំណើរការ ជាសាក្សីដ៏សំខាន់ក្នុងការឃ្លាំមើល និងធានាបាននៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយអហឹង្សា សេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ព្រមទាំងឆ្លុះបញ្ជាំងបាននូវសមត្ថភាពមន្រ្តី គ.ជ.ប មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំ នូវប្រព័ន្ធការងារនេះបានដោយខ្លួនឯង ដោយមិនពឹងពាក់លើជនបរទេសក្នុងការរៀបចំនៅក្នុងប្រទេសកម្ពុជាយើង។ សូមយុវជន អ្នកសង្កេតការណ៍ជាតិយើង រក្សាភាពស្ងៀមស្ងាត់ ត្រង់ត្រាប់ស្ដាប់ កត់ត្រា នូវមេរៀនដែលបានរៀន និងមានចំងល់មិនច្បាស់ត្រង់ណាត្រូវហ៊ានសួរ។


ឯកឧត្តម ឌី វិជ្ជា បានគូសបញ្ជាក់ថា: យុវជនអ្នកសង្កេតការណ៍ មានកាតព្វកិច្ចចាំបាច់ដែលត្រូវធ្វើមាន៖

១.សិក្ខាកាមនៅទីនេះ គឺជាគ្រូបង្គោល ដែលក្រោយពីបញ្ចប់នូវវគ្គនេះ យើងនឹងបន្តបើកវគ្គរំលឹកទៅតាម ឃុំ សង្កាត់ សូមដកស្រង់យកចំណុចសំខាន់ៗ ខ្លីៗ តែមានន័យគ្រប់គ្រាន់ដើម្បីយកទៅពន្យល់ដល់អ្នកសង្កេតការណ៍ មានមូលដ្ឋានចំណេះដឹងច្បាស់លាស់ក្នុងការចុះអនុវត្តការងារ។


២.អ្នកសង្កេតការណ៍ ផ្ទាល់នៅតាមការិយាល័យ ជាបុគ្គលសំខាន់ក្នុងការកំណត់បេសកកម្ម យុទ្ធនាការពលរដ្ឋល្អ របស់ ស.ស.យ.ក។


៣.កិច្ចការងារនេះជាការងារស្នូល ដែលយុវជនគំរូគ្រប់រូប ត្រូវចូលរួមក្នុងការរៀបចំ និងបំពេញកាតព្វកិច្ចជាពលរដ្ឋល្អទាំងអស់គ្នា និងជាសាក្សីបង្ហាញពីដំណើរការលទ្ធិប្រជាធិតេយ្យ ជ្រើសរើសថ្នាក់ដឹកនាំប្រទេសតាមរយៈការបោះឆ្នោត។


៤.ធ្វើជាយុវជនគំរូ និងជំរុញដល់គ្រួសារ ឬយុវជន ដែល បាត់អត្តសញ្ញាណប័ណ្ណ រឺអត្តសញ្ញាណបណ្ណហួសសុពលភាព ត្រូវធ្វើឯកសារបញ្ជាក់ ឯ.អ ភ្លាមៗ ដើម្បីបម្រើអោយការបោះឆ្នោត បានទាន់ពេលវេលា៕

ដោយ:PK




dd
Bottom Ad