17/05/23 12:01 PM
ភ្នំពេញ៖ គណៈកម្មការនៃរដ្ឋសភាចំនួន៣គឺ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការ និងឯកឧត្តមសមាជិកគណៈកម្មការ និងសហការី ដោយសហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ដែលមាន ឯកឧត្តម ច័ន្ទ សុផល ប្រធានស្តីទីគណៈកម្មការ និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានជួបប្រជុំគ្នា ព្រមទាំងមានការចូលរួមពីទីប្រឹក្សាច្បាប់អមរដ្ឋសភា និងទីប្រឹក្សាច្បាប់អមគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាទៅលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
សម្រាប់កិច្ចប្រជុំនាពេលនេះ ជាកិច្ចប្រជុំអន្តរគណ:កម្មការទាំងបីនៃរដ្ឋសភា ដោយធ្វើការពិនិត្យលើទម្រង់ច្បាប់ និងខ្លឹមសារ មុននឹងអញ្ជើញតំណាងរាជរដ្ឋាភិបាលមកពន្យល់លើចំណុចមួយចំនួននៃសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិខាងលើនេះ ៕