អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជំរុញឲ្យប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសមាជិកត្រូវធ្វើយ៉ាងណាគោរពច្បាប់ពាណិជ្ជកម្ម


ត្រលប់ក្រោយ

18/05/23 13:48 PM

ចំនួនទស្សនា៖

288

ប្រភព៖

ស្វាយរៀង

ព័ត៌មានជាសំឡេង

(ខេត្តស្វាយរៀង): ឯកឧត្តម ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សុខា រ៉ាម អភិបាលរងខេត្ត នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានធ្វើការជំរុញឲ្យប្រធានសភាពាណិជ្ជកម្មខេត្តនិងសមាជិកត្រូវធ្វើយ៉ាងណាគោរពច្បាប់ពាណិជ្ជកម្ម ហើយត្រូវអូសទាញវិនិយោគិនជាដៃគូរឲ្យចូលមកបណ្តាក់ទុនរកសុីនៅមូលដ្ឋានរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឲ្យមានការរីកចំរើនលើគ្រប់វិស័យ ជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តមបានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីនៅក្នុងពិធី បោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តស្វាយរៀង អាណត្តិទី២ លើកទី១ ដែលបានរៀបចំដោយក្រសួងពាណិជ្ជកម្ម.រដ្ឋបាលខេត្តស្វាយរៀង និងសភាពាណិជ្ជកម្មខេត្តស្វាយរៀង។


ឯកឧត្តមបានមានប្រសាសន៍បន្តថា: ដោយសារតែប្រទេសជាតិមានសុខសន្តិភាពក្រោមការដឹកនារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបមានអ្វីៗដូចសព្វថ្ងៃនេះហើយជាក់ស្តែងខេត្តស្វាយរៀង ក៏បានកែរប្រែមុខមាត់ លើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យ និងបានជំរុញកំណើនសេដ្ឋកិច្ចឲ្យមានសន្ទុះខ្លាំងក្លាឡើង តាមរយៈការទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅក្នុងទឹកដីខេត្តស្វាយរៀង ជាពិសេសក្នុងទឹកដីក្រុងស្វាយរៀង មានទាំងតំបន់សេដ្ឋកិច្ចពិសេស ផ្លូវថ្នល់ធំទូលាយ សួនច្បារមាត់ទន្លេដ៏ស្រស់បំព្រង ខ្យល់អាកាសត្រជាក់ សណ្តាប់ធ្នាប់ល្អ បរិស្ថានអនាម័យល្អ សេវាកម្មល្អ គួរជាទីគយគន់កំសាន្ត។


សូមបញ្ជាក់ផងដែរថា: ក្នុងឱកាសនោះ ឧកញ៉ា សុក រ៉ាដូ ត្រូវបានជាប់ឆ្នោតធ្វើជាប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង ជាបន្តទៀត សំរាប់អាណត្តិទី២ ហើយលោកក៏បានប្តេជ្ញាចិត្តថា នឹងលើកទិសដៅបន្ថែមទៀតដើម្បីដឹកនាំសភាពាណិជ្ជកម្មខេត្តស្វាយរៀង ឲ្យកាន់តែមានការរីកចំរើនតទៅអនាគត៕ ដោយ: PK



dd
Bottom Ad