19/05/23 13:10 PM
បន្ទាយមានជ័យ៖ មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន៤៨០នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ពិធីនេះត្រូវប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង មានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោកអធិការក្រុង-ស្រុកទាំង៩ លោកមេបញ្ចាការវរនគរបាលទាំង៤ និងមន្ត្រីនគរបាលជាច្រើនរូប។
លោកវរសេនីយ៍ឯក ឱ នូរិន្ទ នាយការិយាល័យបុគ្គលិក អានសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ត្រូវបានផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន៤៨០នាក់ ក្នុងនោះ សម្រេចផ្ទេរភារកិច្ច តែងតាំងមុខតំណែង ចំនួន១៩២នាក់ មាន៖ថ្នាក់នាយផ្នែកចំនួន៥២នាក់ ,នាយរងផ្នែកចំនួន៨៤នាក់ ,នាយនគរបាលប៉ុស្តិ៍រដ្ឋចំនួន០៤ , នាយរងនគរបាលប៉ុស្តិ៍រដ្ឋបាលចំនួន២៥នាក់ ,នាយនគរបាលប៉ុស្តិ៍ការពារព្រំដែនចំនួន០២នាក់ ,នាយរងនគរបាលប៉ុស្តិ៍ការពារព្រំដែនចំនួន០២នាក់ ។ ត្រូវបានតម្លើង បំពាក់ឋានន្តរស័ក្តិ ចំនួន៣៨២នាក់ ក្នុងនោះ ថ្នាក់អនុសេនីយ៍ឯក ចំនួន១៤៨នាក់ , ថ្នាក់អនុសេនីយ៍ទោ ចំនួន១៤១នាក់ ,ថ្នាក់អនុសេនីយ៍ត្រី ចំនួន៥៤នាក់ ,ថ្នាក់ព្រិន្ទបាលឯកចំនួន៣៤នាក់ ,ថ្នាក់ព្រិន្ទបាលទោ ចំនួន០២នាក់និងបាលបាលទោចំនួន០២នាក់ ។
ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ បានអបអរសាទរដល់មន្ត្រីនគរបាលដែលត្រូវបានថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ បានសម្រេចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិនាពេលនេះ គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ ចំពោះកងកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ។ ដើម្បីជាកិច្ចតបស្នង ចំពោះថ្នាក់ដឹកនាំ កងកម្លាំងនគរបាលដែលត្រូវបានតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិទាំងអស់ត្រូវខិតខំបន្តបំពេញភារកិច្ចរបស់ខ្លួនឲ្យរឹតតែប្រសើរឡើង ក្នុងការបំរើសេវាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានមានមតិផ្តាំផ្ញើរដល់កម្លាំងដែលទើបប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរសក្តិ ត្រូវមានសាមគ្គីផ្ទៃក្នុងរវាង អនុវត្តរាល់បទបញ្ជារបស់ថ្នាក់ដឹកនាំនិងផ្តល់សេវាជូនពលរដ្ឋឲ្យបានល្អ លើសពីនេះការងារ ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង យាមល្បាត ត្រៀមអន្តរាគមន៍ បង្កា ទប់ស្កាត់ សង្គ្រោះ ពង្រឹងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋតាមមូលដ្ឋានដែលខ្លួនគ្រប់គ្រងឲ្យមានប្រសិទ្ធិភាពនិងផ្សព្វផ្សាយពីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យបានទូលំទូលាយ ៕ណុប-រក្សា(២៩០១៦)