MOI NEWS
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
សន្តិសុខសង្គម
កីឡា
ទូរទស្សន៍
វិទ្យុ
ទស្សនាវដ្តី
MOI NEWS
ទូរទស្សន៍
វិទ្យុ
ទស្សនាវដ្តី
* សម្តេចប្រមុខរដ្ឋស្តីទីទទួលសារតាំងពីឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង * រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ * អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ * សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់ * សភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham Cambodia) ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា * សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនបង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia) * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ * អបអរសាទរ! ក្រុងកែប ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤-២០២៦ * លោកបណ្ឌិត តូច ប៉ូលីវ៉ា ជំរុញឲ្យអាជ្ញាធរពិនិត្យអាជ្ញាប័ណ្ណទីតាំងមានដាក់ឡូតូ នៅក្នុងភូមិសាស្ត្រស្រុកស្វាយជ្រំ * ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យ នៅស្រុកស្វាយជ្រំ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង
ឯកឧត្តម ម៉ែន អេង ជំរុញឲ្យមន្ត្រីអនុរក្សមណ្ឌលប្រឡងត្រូវពង្រឹងភារកិច្ចរបស់ខ្លួនដើម្បីឲ្យការប្រឡងជ្រើសមន្ត្រីក្របខណ្ឌនៅពេលខាងមុខមានភាពសុក្រិតនិងទទួលយកបាន
ត្រលប់ក្រោយ
ចំនួនទស្សនា៖
324
19/05/23 13:26 PM
ប្រភព៖
ស្វាយរៀង
Share
Facebook
Telegram
Twitter
Linkedin
Copy Link
ចំនួនទស្សនា៖
324
ប្រភព៖
ស្វាយរៀង
(ខេត្តស្វាយរៀង): ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣ បានធ្វើការជំរុញឲ្យមន្ត្រីអនុរក្សមណ្ឌលប្រឡងនាពេលខាងមុខនេះត្រូវពង្រឹងភារកិច្ចរបស់ខ្លួនដើម្បីឲ្យការប្រឡងជ្រើសមន្ត្រីក្របខណ្ឌនៅពេលខាងមុខ ឲ្យមានភាពសុក្រិតមានតម្លាភាពនិងទទួលយកបាន។
ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំទៅលើសេចក្តីសម្រេចស្ដីអំពីការបង្កើតអនុគណៈកម្មការមេប្រយោគ. អនុគណៈកម្មការកណ្ដាល. អនុគណៈកម្មការអនុរក្ស. អនុគណ:កម្មការអប្បមាទនិងអនុគណៈកម្មការសន្តិសុខនៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋបាលក្រុងបាវិតខេត្តស្វាយរៀងសម្រាប់ឆ្នាំ ២០២៣ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តស្វាយរៀង។
ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍បន្តថា:សម្រាប់ឆ្នាំ២០២៣នេះ ការប្រឡងជ្រើសរើសឲ្យចូលក្របខ័ណ្ឌមន្ត្រីបម្រើការងារនៅក្រុងបាវិតមានចំនួនពីរនាក់ហើយក្នុងនោះក៏មានជាប់បម្រុងពីរនាក់ផងដែរដោយមានបេក្ខជនចូលរួមប្រលងចំនួន ៣ បន្ទប់ដែលនឹងប្រព្រឹត្តទៅនៅវិទ្យាល័យស្វាយរៀងមានរយៈពេល ២ ម៉ោង។ ចំពោះលក្ខខណ្ឌនៃការប្រឡងបេក្ខជនត្រូវចេះភាសាអង់គ្លេសហើយនិងសំណួរ QGM ទូទៅ សំណួរពាក់ព័ន្ធទៅនឹងរដ្ឋបាលសាធារណៈជាដើម។
ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍បន្ថែមទៀតថា: បាវិតគឺជាក្រុងប៉ូលមួយដែលរកចំណូលសេដ្ឋកិច្ចឲ្យរាជរដ្ឋាភិបាលបានច្រើនដូច្នេះត្រូវរៀបចំដោយឆន្ទៈយុត្តិធម៌មន្ត្រីត្រូវមានចំណេះដឹងពិតប្រាកដហេតុដូច្នេះហើយការប្រឡងនាពេលខាងមុខនេះគ្រប់អនុគណៈកម្មការដែលបានរៀបចំរួចត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពនិងសមត្ថភាពដើម្បីឲ្យមានភាពយុត្តិធម៌អ្នកចេះគឺជាប់ដើម្បីកុំឲ្យមានពាក្យចរចាមអារាមថាអ្នកនេះជាខ្សែអ្នកនោះធ្វើឲ្យមានការថ្នាំងថ្នាក់ពីមជ្ឈដ្ឋានផ្សេងៗជាហេតុធ្វើឲ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ។ បញ្ហាចម្បងរបស់អនុគណៈកម្មការនីមួយៗត្រូវដកហូតទូរសព្ទទាំងអស់ទាំងបេក្ខជននិងអនុរក្ស មិនអនុញ្ញាតឲ្យប្រើប្រាស់នាពេលកំពុងប្រឡងនោះឡើយ។ ក្រៅពីនេះក៏ត្រូវត្រៀមរថយន្តសង្គ្រោះបន្ទាន់ផងដែរដើម្បីជួយសង្គ្រោះនៅពេលមានករណីចាំបាច់កើតឡើងជាយថាហេតុ៕ ដោយ:PK
ទំព័រដើម
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
សន្តិសុខសង្គម
កីឡា
ទូរទស្សន៍
វិទ្យុ
ទស្សនាវដ្តី
Facebook
Twitter
Telegram
YouTube
TikTok
Instagram
Privacy Policy
About Us
Contact Us
Clear Cached
dd