ពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់អគារថ្មី ប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រួស នៃអធិការដ្ឋាននគរបាលស្រុក​ស្វាយជ្រំ


ត្រលប់ក្រោយ

22/05/23 13:53 PM

ចំនួនទស្សនា៖

294

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង): នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត នឹងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត​បានអញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់អគារថ្មី ប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រួស នៃអធិការដ្ឋាននគរបាលស្រុក​ស្វាយជ្រំ ស្ថិតនៅក្នុងភូមិក្រៅ ឃុំគ្រួស ស្រុកស្វាយជ្រំ ។ ​


ចំពោះអគារប៉ុស្តិ៍​នគរបាលរដ្ឋបាល ដែលត្រូវសាងសង់ មានទំហំ​ ៥.២x១៣.៥០ ម៉ែត្រ​ ចំណាយអស់ថវិកាចំនួន​ ១៥,០០០​ ដុល្លា​រ ដែលជាអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និង លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត។


នៅពិធីនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោកនាយការិយាល័យ លោកអធិការ អធិការរងនគរបាលស្រុក លោកមេឃុំ និងលោកនាយ នាយរង និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រួស ជាច្រើននាក់ទៀតផងដែរ៕ ដោយ:PK



dd
Bottom Ad