លោក ម៉ែន អេង បានអនុញ្ញាតឱ្យ លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ព្រមទាំងប្រតិភូចូលជួបសម្តែងការគួរសម និងពិគ្រោះយោបល់ លើកិច្ចការហត្ថពលកម្មបរទេស


ត្រលប់ក្រោយ

23/05/23 10:13 AM

ចំនួនទស្សនា៖

255

ប្រភព៖

ស្វាយរៀង

ព័ត៌មានជាសំឡេង

(ខេត្តស្វាយរៀង): នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្ត បានអនុញ្ញាតឱ្យ លោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេស អន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន ព្រមទាំងប្រតិភូ មកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងអគ្គនាយកដ្ឋានការងារ ចូលជួបសម្តែងការគួរសម និងពិគ្រោះយោបល់ លើកិច្ចការហត្ថពលកម្មបរទេស។


យោងតាមប្រភពពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា: អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ បានរៀបចំសមាសភាពក្រុមការងារចម្រុះ អធិការកិច្ចហត្ថពលកម្មបរទេស រួចរាល់សម្រាប់ចុះបំពេញការងារអធិការកិច្ច ហត្ថពលកម្មបរទេស នៅភូមិសាស្ត្រខេត្តស្វាយរៀង ក្នុងឆ្នាំ២០២៣ ហើយប្រតិភូដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ប្រធាននាយកដ្ឋានជនបរទេស អន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន ចូលជួបសម្តែងការគួរសម និងពិគ្រោះយោបល់ ជាមួយនឹងថ្នាក់ដឹកនាំខេត្ត គឺធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យក្រុមការងារនេះ បានដំណើរការទៅប្រកបដោយប្រសិទ្ធភាព មានភាពស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់។


ក្នុងឱកាសនោះលោក ម៉ែន អេង បានមានប្រសាសន៍ឲ្យដឹងថាៈ កិច្ចការងារហ្នឹង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជារៀងរាល់ឆ្នាំ គេចុះធ្វើអធិការកិច្ច ទៅលើហត្ថពល កម្មបរទេស អញ្ចឹងជាធម្មតា មុននឹងគេចុះយុទ្ធនាការហ្នឹង គេត្រូវចូលមកជួបសំដែងការ គួរសម សំណេះសំណាលជាមួយនឹងរដ្ឋបាលខេត្ត ហើយក៏គោរពរាយការណ៍ ជូនអំពីកិច្ចការងារ ឆ្នាំ២០២២ ថាតើធ្វើបានអ្វីខ្លះ? ។


លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្តទៀតថាៈ ក្នុងនាមលោក តំណាងឲ្យលោកអភិបាលខេត្ត លោកសូមថ្លែងអំណរគុណ និងរីករាយសហការជាមួយ មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជាមន្ត្រី ដែលតំណាងដោយ អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ ដោយមានការចូលរួម ពីរដ្ឋបាលខេត្ត មន្ទីរការងារ រួមនឹងស្នងការរង ដែលទទួលបន្ទុកអន្តោប្រវេសន៍ នៃស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង ដើម្បីបំពេញភារកិច្ចទទួលបានជោគជ័យ ទៅតាមផែនការ របស់ក្រសួង ដែលបានដាក់ចេញ៕ ដោយ:PK



dd
Bottom Ad