26/05/23 12:58 PM
បន្ទាយមានជ័យ ៖ ដោយពិនិត្យមើលឃើញភាពជាក់ស្ដែង នៃការខ្វះខាតជម្រក ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានធ្វើការសាងសង់ផ្ទះមានទំហំ ៦ម៉ែត្រទទឹង ៤ម៉ែត្រនិងកម្ពស់ ៣,៨០ ម៉ែត្រសាងសង់ពីដែកប្រក់ស័ង្កសីសង់ផ្ទាល់ដី ចាក់សាបស៊ីម៉ង់ត៍ចំណាយ ថវិកាអស់ចំនួន ២,២៨៤,៥០ដុល្លារសហរដ្ឋអាមេរិក មូលនិធិសាខាកាកបាទក្រហមត្រូវបានធ្វើពិធីប្រគល់ជូនដល់គ្រួសារ ឈ្មោះវួន ឆែប ភេទស្រីអាយុ៤៤ ឆ្នាំ មានជំងឺប្រចាំកាយមានជំងឺសរសៃប្រសាទ គ្រួសារនេះរស់នៅក្នុងភាពក្រីក្រ គ្មានមុខរបររកចំណូលពឹងលើប្អូនប្រុសដែលជាអ្នកផ្គត់ផ្គង់និងអ្នកភូមិជិតខាង មានសមាជិកគ្រួសារក្នុងបន្ទុកចំនួន០៣នាក់ ក្នុងឃុំសឹង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ពិធីប្រគល់ផ្ទះនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម និងលោកជំទាវនាល្ងាចថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៣ ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ៖ រាល់សម្ភារៈអំណោយផ្ទះសម្បែង ដែលសាខាកាកបាទក្រហមប្រគល់ជូនដល់ពេលនេះបានមកពីការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវ លោកឧកញ៉ា អស់លោកលោកស្រីសប្បុរសជនជិតឆ្ងាយព្រមទាំងព្រះសង្ឃ ធ្វើឲ្យសាខាកាកបាទខេត្តមានលទ្ធភាពចែកជូនដល់បងប្អូនក្រីក្រគ្មានទីពឹងជនរងគ្រោះនិងងាយរងគ្រោះដោយគ្រោះធម្មជាតិ។ហើយការផ្តល់នូវអំណោយមនុស្សធម៌នេះគឺមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ។
ផ្សារភ្ជាប់ជាមួយពិធីប្រគល់ផ្ទះនេះដែរ សាខាកាកបាទក្រហមបានផ្តល់អំណោយ បន្ថែមរួមមាន៖អង្ករ ៥០ គីឡូក្រាម, មី១កេស ,ត្រីខ១យួរ ,ទឹកស៊ីអ៊ីវ១យួរ ,ធុងទឹក១, កន្ទេល១ ,មុង១, សារុង១. ក្រមា១ ,ចានស្លាបព្រានិងថវិកាបន្ថែមរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី សរុបចំនួន ៣៣ម៉ឺនរៀលផងដែរ ៕ណុប-រក្សា(២៩០១៦)