01/06/23 10:01 AM
បន្ទាយមានជ័យ៖ ក្រុមក្មេងទំនើង៣នាក់ជិះម៉ូតូបង្ហោះកង់មុខសមត្ថកិច្ចនគរបាល ហៅមកធ្វើការអប់រំណែនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ក្រុងប៉ោយប៉ែត ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បើនៅបន្តនិងមានចំណាត់ការតាមច្បាប់ ។
លោក ប៊ុន ឆៃដែន នាយប៉ុស្តិ៍នគរបាលអូរជ្រៅបានប្រាប់ថា៖កាលពីថ្មីៗនេះឃើញតាមបណ្តាញសង្គមបានបង្ហោះរូបភាពយុវជន៣នាក់ជិះម៉ូតូបង្ហោះកង់មុខតាមដងផ្លូវនៅពេលថ្ងៃរៀបលិចដែលធ្វើអោយប៉ៈពាល់សណ្តាប់ធ្នាប់សាធារណៈនិងប្រឈមគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំពោះអ្នកដំណើរតាមដងផ្លូវគ្រប់ពេល។
លោកបានបញ្ជាក់ថា៖ក្រោយឃើញរូបភាពការបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈមហាជនបានរិៈគន់ថា៖ចំពោះក្រុមក្មេងទាំងនោះ ដែលគ្មានគឹតគូរពីអាយុជីវិតឬការខាតបង់ទ្រព្យសម្បតិ្តពេលមានគ្រោះថ្នាក់ ក្នុងពេលជិះម៉ូតូបង្ហោះដូច្នេះបើដួលគ្រោះថ្នាក់តែឯងនោះវាមិនជាអ្វីនោះទេ តែបើវាដួលរឺវ៉េចង្កូតបុកអ្នកដទៃដែលធ្វើចរាចរណ៍លើផ្លូវជាមួយ តើវាទៅជឃាយ៉ាងណា ? ជាមួយគ្នានោះប្រជាពលរដ្ឋ ក៏បានទទូចសុំអោយអាជ្ញាធរនិងសមត្តកិច្ចជួយស្រាវជ្រាវរកយុវជនទាំង០៣នាក់នេះមកចាត់ធ្វើការដោះក្អែលនិងអប់រំណែនាំនិងធ្វើកិច្ចសន្យាឲ្យតឹងរឹងបំផុត។
លោកអនុសេនីយ៍ឯក ប៊ុន ឆៃដែន បានបញ្ជាក់ថា៖ក្រោយមានការរិៈគន់ពីមហាជនលោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យកម្លាំងនគរបាលប៉ុស្តិ៍អូរជ្រៅ ធ្វើការស្រាវជ្រាវនិងឈានដល់កំណត់មុខសញ្ញាកោះហៅក្មេងទាំង០៣នាក់នោះ មកប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ដើម្បីវាស់កំពស់និងអប់រំណែនាំអោយបញ្ចប់សកម្មភាពការបង្ហោះម៉ូតូតាមទីសាធារណៈធ្វើអោយប៉ៈពាល់សណ្តាប់និងរួចឲ្យឪពុកម្តាយមកទទួលយកទៅធ្វើការអប់រំបន្តបើនៅឃើញធ្វើសកម្មភាពនិងមានចំណាត់ការតាមច្បាប់ ៕ ណុប-រក្សា(២៩០១៦)