01/06/23 10:04 AM
ព័ត៌មានជាសំឡេង
បន្ទាយមានជ័យ៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ បានបន្តសកម្មភាពនាំយកអំណោយមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីមេម៉ាយ ចាស់ជរា ដែលជួបការលំបាកក្នុងជីវភាប នៅតាមមូលដ្ឋាន។
ជាក់ស្ដែងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នេះ លោកជំទាវ ជ័យ ណារី អ៊ុំរាត្រី អនុប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងលោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព អភិវឌ្ឍន៍ខេត្ត ព្រមទាំងក្រុមការងារនារីខេត្ត ស្រុកស្វាយចេក បាននាំយកអំណោយជូនដល់ប្រជាពលរដ្ឋស្ត្រីដែលជួបការខ្វះខាតនៅក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ។
ជាមួយនឹងការគិតគូរយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំសមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ តែងតែចូលរួមជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានជីវភាពខ្វះខាតដើម្បីនាំយកនូវអំណោយសម្ភារៈនានានិងគ្រឿងបរិក្ខាមួយចំនួនដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋជាពិសេសស្ត្រី មេម៉ាយចាស់ជរាគ្មានទីពឹងនៅតាមមូលដ្ឋាន។
នាឱកាសនោះប្រជាពលរដ្ឋចាស់ជរា ស្រ្តីមេម៉ាយ ក៏បានថ្លែងនូវអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែចិត្តទុកដាក់ទៅលើសុខទុករបស់ពួកគាត់។ និងបានជូនពរសម្តេចទាំងទ្វេមានសុខភាពល្អ ដើម្បីបន្តដឹកនាំប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។
សូមបញ្ជាក់ថា ៖ ពលរដ្ឋទាំង០៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី០១កេស ,ទឹកសុទ្ធវីតាល់០១កេសនិង គ្រឿងឧបភោគបរិភោគមួយចំនួន រួមនឹងថវិកា០១គ្រួសារ ២០ម៉ឺនរៀល ។ ក្នុងនោះលោកជំទាវ រួមនឹងក្រុមការងារក៏បានជួយថវិកាជូនស្រ្តីចាស់ជរាម្នាក់ នៅភូមិល្បើកស្វាយ ឃុំស្វាយចេក ចំនួន៦០ម៉ឺនរៀល សម្រាប់ទិញសង្ក័សី ជួសជុលផ្ទះ។ ជាមួយគ្នានោះលោកជំទាវ ជ័យ ណារី ក៏បានសំណេះសំណាលជាមួយបងប្អូនពលរដ្ឋនៅមូលដ្ឋានចំនួន២៥នាក់ម្នាក់ ព្រមទាំងចែកជូន សារុងម្នាក់០១ រួមនឹងថវិកា០១ម៉ឺនរៀលផងដែរ៕ណុប-រក្សា(២៩០១៦)