កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល


ត្រលប់ក្រោយ

08/06/23 10:06 AM

ចំនួនទស្សនា៖

227

ប្រភព៖

កណ្តាល

ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ជំរុញដល់មន្ត្រីនគរបាលអនុវត្តច្បាប់ចរាចរណ៍ ត្រូវពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យបានតឹងរឹងសំដៅធានាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងនៅលើដងផ្លូវនានាក្នុងភូមិសាស្ត្រខេត្តកណ្ដាល។


ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល។


ឯកឧត្តមអភិបាលខេត្ត បន្តថា មន្ត្រីនគរបាលអនុវត្តច្បាប់ចរាចរណ៍ មនុស្សក្នុងភូមិសាស្ត្រខេត្តកណ្ដាល ត្រូវបន្តរឹតបន្ទឹងការអនុវត្តច្បាប់ ការបើកបរលើសល្បឿនកំណត់ ពិសេសអ្នកបើកបរក្រោមស្ថានភាពស្រវឹង ដោយត្រូវធ្វើការហាមឃាត់មិនឱ្យធ្វើចរាចរណ៍នៅលើដងផ្លូវឡើយ ដោយត្រូវឱ្យគាត់ស្វាងនូវជាតិស្រវឹងទើបអនុញ្ញាតឱ្យគាត់បន្តដំណើរបន្តទៀត។


ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អភិបាលក្រុង-ស្រុកទាំង១៣ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានល្អជាមួយមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ ធ្វើការផ្សព្វផ្សាយ និងអប់រំច្បាប់ចរាចរណ៍ជូនដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។


ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ ដល់កងកម្លាំងមានសមត្ថកិច្ចទាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំការពារ សុខសុវត្ថិភាព ស្ថេរភាពនិងសន្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកណ្ដាលបានយ៉ាងល្អប្រសើរ។



dd
Bottom Ad