ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងាររបស់ខ្លួន ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសទៅលើការបម្រើសេវាសាធារណៈឲ្យបានល្អ


ត្រលប់ក្រោយ

08/06/23 10:10 AM

ចំនួនទស្សនា៖

259

ប្រភព៖

ព្រៃវែង

ព័ត៌មានជាសំឡេង

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ណែនាំដល់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តការងាររបស់ខ្លួន ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសទៅលើការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ដោយមិនត្រូវមានការរើសអើងណាមួយឡើយ ដោយការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែល ឯកឧត្តម អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នារសៀលថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។


ក្នុងនោះដែរ ឯកឧត្តម ក៏បានណែនាំបន្ថែមទៀតថារដ្ឋបាល ក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ត្រូវធ្វើការឆ្លើយតប និងបកស្រាយឲ្យបានលឿន នឹងទាន់ពេលវេលារាល់បញ្ហាដែលកើតមានឡើងនៅតាមមូលដ្ឋានរបស់ខ្លួនធ្វើយ៉ាងណាកុំឲ្យបងប្អូនប្រជាពលរដ្ឋមហាជនមានការភាន់ច្រឡំចំពោះព្រឹត្តិការណ៍ទាំងឡាយដែលកើតមានឡើងទាំងអស់នោះ។


ឯកឧត្ដម អភិបាលខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង១៣ ត្រូវក្តាប់ឲ្យបាននូវរាល់សភាពការណ៍នៅក្នុងមូលដ្ឋាន និងស្វែងរកមុខសញ្ញា អ្នកដើរធ្វើការញុះញង់ បង្កនូវភាពវឹកវរ ចលាចលនៅក្នុងសង្គម ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កអសន្តិសុខនៅថ្ងៃបោះឆ្នោតនាពេលឆាប់ៗខាងមុខនេះ និងត្រូវអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានល្អប្រសើជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។ កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត បង្ក្រាប នៅបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។ មន្ទីរសាធារណៈការណ៍ និងដឹកជញ្ជូនខេត្ត ត្រូវតាមដានពិនិត្យចំពោះយានយន្តដែលដឹកលើសទំងន់ ដែលជាមូលហេតុបង្ករឲ្យខូចផ្លូវ ក្នុងនោះដែរ មន្ទីររៀបចំដែនដី សំណង់ និងសូរិយោដីខេត្តព្រៃវែង ត្រូវពន្លឿនក្នុងការចេញបណ្ណ័កម្មសិទ្ធជូនប្រជាពលរដ្ឋ។


ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ទាំងអស់នៃខេត្តព្រៃវែង ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារកាតព្វកិច្ចរបស់ខ្លួននៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរនាពេលកន្លងមក៕



dd
Bottom Ad