08/06/23 10:17 AM
ព័ត៌មានជាសំឡេង
បន្ទាយមានជ័យ ៖ ដោយមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បានផ្តល់ផ្លូវបេតុងមួយខ្សែប្រវែងជាងមួយពាន់ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅក្នុង ភូមិព្រះពន្លា ទៅភូមិព្រៃឫស្សី នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
ជាក់ស្តែងនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយអភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងក្រុមការងារចុះមូលដ្ឋាន បានអញ្ជើញចុះបើការដ្ឋានសាងសង់ហេីយ។
លោកស្រី ឆាត សុជា ចៅសង្កាត់ព្រះពន្លា បានឱ្យដឹងថា ៖ ផ្លូវដែរត្រូវបានបេីកការដ្ឋាននេះមានប្រវែង១០៨០ម៉ែត្រ ជាប្រភេទផ្លូវបេតុង។ លោកស្រីចៅសង្កាត់ បញ្ជាក់ថា ផ្លូវមួយខ្សែដែរត្រូវស្ថាបនានេះ ពីមុនជាផ្លូវដី ពេលដល់រដូវវស្សា ពិបាកក្នុងការធ្វេីដំណេីរ ជាពិសេសសិស្សានុសិស្ស បានប្រេីប្រាស់ផ្លូវមួយខ្សែរដេីម្បីធ្វេីដំណេីរទៅសាលារៀន។ ជាក់ស្តែងនៅរដូវវស្សាមានទឹកលិចដោយកន្លែងពិបាកសិស្សានុសិស្សធ្វេីដំណេីរ បេីទោះបីមានផ្លូវមួយខ្សែដែលមានបេតុងស្រាប់ក៏ដោយ តែសិស្សានុសិស្សនៅតែធ្វេីដំណេីរតាមផ្លូវមួយខ្សែនេះទៅសាលារៀន ដោយសារធ្វេីដំណេីរចំណាយពេលតិច ឆាប់ដល់សាលារៀន។
ព្រមជាមួយគ្នានោះប្រជាពលរដ្ឋបានសម្តែងនូវក្តីសាទរសប្បាយរីករាយនៅពេលបានផ្លូវបេតុង ងាយស្រួលដល់ពួកគាត់ធ្វេីដំណេីរប្រកបរបរកស៊ី មិនភ័យព្រួយនៅរដូវវស្សា មានទឹកដក និងរអិលទៀតទេ។ ជាពិសេសពួកគាត់ថ្លែងអំណរគុណចំពោះរាជរដ្ឋាផបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ បានស្ថាបនាផ្លូវជាច្រេីនខ្សែ ច្រេីនម៉ែត្រសម្រាប់ប្រជាពលរដ្ឋបាលធ្វេីដំណេីរស្រួល ជាពិសេសតាមទីជនបទ ដែលបានកែប្រែពីផ្លូវដី ទៅជាគ្រួសក្រហម បេតុង និងក្រាលកៅស៊ូជាដេីម៕