ពលរដ្ឋងាយរងគ្រោះ ២ឃុំ ចំនួន ២០០គ្រួសារ ក្នុងស្រុកបាធាយ ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា


ត្រលប់ក្រោយ

08/06/23 10:31 AM

ចំនួនទស្សនា៖

221

ប្រភព៖

កំពង់ចាម

សាខា កក្រក ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា អមដំណើរដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា រួមជាមួយ លោក ផេន សុផល ប្រធានកិត្តិយស គណ:កម្មាធិការអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ និង អ្នកស្ម័គ្រចិត្ត បានអញ្ជើញចុះជួបសំណេះសំណាល និង នាំយកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាព ចំនួន ២០០គ្រួសារ ដែល បានរៀបចំនៅក្នុង បរិវេណ វត្តភ្នំវិហារ ក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ។ ជនងាយរងគ្រោះទាំមក១ស១១ងនោះ រួមមាន ចាស់ជរាគ្មានទីពឹង ២១ គ្រួសារ- ជនមានពិការភាព ៥ គ្រួសារ- ស្ត្រីមេម៉ាយក្រីក្រ ៤១គ្រួសារ និង ទ័លលំបាក ១៣៣ គ្រួសារ។


ដោយភ្ជាប់ជាមួយក្តីកង្វល់ និង បណ្តាំផ្ញើសួរសុខទុក្ខ ពី ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានកិត្តិយសសាខា ពិសេស ពីសម្ដេចតេជោ ហ៊ុន សែននិង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកតា លោកយាយ បងប្អូនជនរួមជាតិ ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត នោះ , ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួល សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត , ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយ បន្តអនុវត្តវិធានការ " ៣ ការពារ ៣កុំ " ឲ្យបានខ្ជាប់ខ្ជួន និង សូមទទួលយក ការចាក់វ៉ាក់សាំង ដូស ជំរុញ តាមក្រុមអាយុ ឲ្យបានគ្រប់ ៗ គ្នា ដើម្បី ពង្រឹងភាពស៊ាំបុគ្គល និង សហគមន៍ ។


ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា អ្វីៗដែលយើងមានសព្វថ្ងៃនេះ គឺ បានមកដោយសារប្រទេសយើង មានសន្តិភាព។ ដូចនេះសន្តិភាពមានតម្លៃធំណាស់ សម្រាប់ប្រជាជនកម្ពុជា ។ បើគ្មានសន្តិភាព ពិតជាគ្មានការអភិវឌ្ឍ គ្មានការវិនិយោគ ហើយប្រជាពលរដ្ឋពិតជារស់នៅ ពុំបានសុខសាន្ត នោះឡើយ ។ យើង ត្រូវបន្តខិតខំថែរក្សាការពារសន្តិភាព ដែលកំពុងមានសព្វថ្ងៃ នេះ ដើម្បី រាជរដ្ឋាភិបាលកម្ពុជា មានឱកាស បន្តអភិវឌ្ឍន៍ ប្រទេស ជាតិ ។


អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ២០០ គ្រួសារ , ក្នុង ១ គ្រួសារ ទទួលបាន ៖- អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មីជាតិ ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០ កំប៉ុង , សាប៊ូ ៤ដុំ , ឃីត ១កញ្ចប់ និង ថវិកា ៣០,០០០ រៀល ។


ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា និង ប្រតិភូ ក៏បានអញ្ជើញប្រគេនព្រះអនុគណ និង ព្រះចៅអធិការវត្តភ្នំវិហារ នូវ អង្ករ ១០០ គក្រ- មី ៤កេស- ត្រីខ ៤យួរ - ទឹកសុទ្ធ ២កេស និង បច្ច័យ មួយចំនួន ផងដែរ ។



dd
Bottom Ad