អភិបាលខេត្តកណ្ដាល បានសម្ភោធដាក់ប្រើប្រាស់ផ្លូវបេតុងអាមេមួយខ្សែ ប្រវែង ១០០០ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់ខ្មៅ ក្រុងតាខ្មៅ


ត្រលប់ក្រោយ

09/06/23 14:32 PM

ចំនួនទស្សនា៖

189

ប្រភព៖

កណ្តាល

ខេត្តកណ្តាល៖ ផ្លូវបេតុងអាមេប្រវែង ១០០០ម៉ែត្រ មានទទឹង ៥ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ ដែលជាសមិទ្ធផលថ្មី សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកសំរោង១ និងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតី ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម-លោកជំទាវអភិបាលរងខេត្ត អាជ្ញាធរក្រុងតាខ្មៅ មន្ទីរជុំវិញខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ៥០០នាក់ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។


ថ្លែងក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ថា គឺជាការឆ្លើយតបចំពោះសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋទៅមូលដ្ឋាន ហើយផ្លូវបេតុង១ខ្សែនេះពិតជាមានសារៈក្នុងការជួយសម្រួលការដល់ធ្វើដំណើរទៅមក ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយសុវត្ថិភាព សោភ័ណ្ឌភាព និងងាយស្រួលធ្វើដំណើរជាងមុន បន្ថែមពីលើនេះឯកឧត្តមអភិបាលខេត្តក៏បានប្រកាសថានឹងផ្ដល់ផ្លូវបេតុងអាមេ ១ខ្សែទៀតប្រវែង ១៥០០ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុង សង្កាត់តាខ្មៅនាពេលខាងមុខនេះផងដែរ។ ។


ឯកឧត្ដមបានបញ្ចាក់បន្លែថា សមិទ្ធផលផ្លូវបេតុងនេះ គឺពិតជាបានបង្ហាញពីការរីកចម្រើនជាច្រើនឥតឈប់ឈររបស់ខេត្តកណ្តាល ក្នុងម្លប់ដ៏ត្រជាក់នៃសុខសន្តិភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួច ជាច្រើនសំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ប្រកបដោយចីរភាព ។ ដូច្នេះយើងទាំងអស់គ្នាត្រូវស្រឡាញ់សន្តិភាព អរគុណសន្តិភាព ការពារសន្តិភាព! យើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ គឺដោយសារតែប្រទេសយើងមានសុខសន្តិភាពពេញលេញ។


បន្ថែមពីនេះ ឯកឧត្ដម គង់ សោភ័ណ្ឌ ក៏បានផ្ដាំផ្ញើដល់រដ្ឋបាលក្រុងតាខ្មៅគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកចិត្តទុកដាក់ពង្រឹងអភិបាលកិច្ចល្អ និងអនុវត្តឱ្យបានជាប់ជានិច្ចនូវបាវចនា២ និងអភិក្រម៥ ដែលបានដាក់ចេញដោយ សម្ដេចតេជោ ហ៊ុន សែន គឺ៖ កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ និងឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់។ បន្តពង្រឹង និងកែលម្អការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ដោយជំរុញអនុវត្តឱ្យបានតាមទិសស្លោក ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព ក្នុងការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋ។ សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេសខិតខំកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាជន។



dd
Bottom Ad