12/06/23 10:55 AM
ព័ត៌មានជាសំឡេង
បន្ទាយមានជ័យ៖ មន្ទីររៀបចំដែនដី នគរូបនិយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំពិធីបិទផ្សាយជាសារធារណៈ នូវឯកសារនៃការវិនិច្ឆ័យ នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមវត្តមានលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនិយកម្ម សំណង់ និងសុរិយោដីខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក អ៊ុំ វិណារ៉ា អភិបាលរងក្រុងសិរីសោភ័ណ តំណាងលោក ស្រេង សុផល អភិបាលក្រុង និងលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំងទាំងបី និនិងប្រជាពលរដ្ឋ ធ្វើឡើងនៅបរិវេណវត្តសមាធិផល (វត្តលោកយួន) ស្ថិតនៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ នៅថ្ងៃ ទី០៩ ខែមិថុនា ឆ្នាំ២០២៣ ។
លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនិយកម្ម សំណង់ និងសុរិយោដីខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការបិទផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យ គឺមានរយៈពេល ១៥ថ្ងៃ (គិតចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣)គឺរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក់។ ដើម្បីមានលទ្ធភាពឲ្យម្ចាស់ដី និងនាក់ពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាល់ដីរបស់ខ្លួន ព្រទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង់ បើកក្នុងករណីផុតរយះពេលកំណត់នៅការបិទផ្សាយបងប្អូនប្រជាពលរដ្ឋមិនអាចជំទាស់តវ៉ាបានទៀតឡើយ។
លោក ប្រធានមន្ទីររៀបចំដែនដី នគរូបនិយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ថា៖ ប័ណ្ណកម្មសិទ្ធិគឺមានផលប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋ គឺដើម្បីធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី។ដូចឆ្នេះហើយពេលវេលារយៈពេល ១៥ថ្ងៃនេះពិតជាមានតម្លៃណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការពិនិត្យ នៃការបិទផ្សាយជាសាធារណៈនៅឯកសារនៃការវិនិច្ឆ័យ មានលក្ខណៈជាប្រព័ន្ធនាពេលនេះ។
ជាមួយគ្នានោះលោក អាង ណារិទ្ធ បានធ្វើការសំណូមពរ៖១,សូមបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកមេត្តាជួយផ្សព្វផ្សាយបន្តជូនបងប្អូនប្រជាពលរដ្ឋ ដទៃទៀតដែលមិនបានមកចូលរួមនាពេលនេះឲ្យបានដឹង និងចូលរួមពិនិត្យសំណុំឯកសារនៃការវិនិច្ឆ័យដែលបានបិទផ្សាយជាសាធារណៈរយៈពេល ១៥ថ្ងៃនេះ។២,សំណូមពរ ដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីនៅក្នុងតំបន់វិនិច្ឆ័យមេត្តាជួយបង្កលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការឲ្យបានរលូនជាមួយក្រុមការងារចុះបញ្ជីដីធ្លី ដើម្បីឲ្យការអនុវត្តតាមនីតិវិធីនៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅប្រកបដោយជោគជ័យ។៣,សំណូមពរដល់អាជ្ញាធរមូលដ្ឋាន ពិសេសលោកមេភូមិនិងចៅសង្កាត់ មេត្តាជួយសម្របសម្រួលភាគីម្ចាស់ក្បាលដីទំនាស់ទាំងអស់ និងម្ចាស់ក្បាលដីទំនាស់ ត្រូវមានការយោគយល់គ្នា ធ្វើសម្បទានឲ្យគ្នាទៅវិញទៅមក ដើម្បីបញ្ចប់ទំនាស់ក្នុងរយៈពេលបិទផ្សាយនេះដើម្បីទទួលបានកម្មសិទ្ធិទាំងអស់គ្នា៕ ណុប-រក្សា(២៩០១៦)