ថ្នាក់ដឹកនាំខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនា ឆ្នាំ២០២៣ និងបំពាក់គ្រឿង ឥស្សរិយយសជូនបងប្អូនអតីត យុទ្ធជនកម្ពុជាក្រុងតាខ្មៅ


ត្រលប់ក្រោយ

15/06/23 11:26 AM

ចំនួនទស្សនា៖

312

ប្រភព៖

កណ្តាល

ព័ត៌មានជាសំឡេង

ខេត្តកណ្តាល៖រសៀលថ្ងៃ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៣ និងបំពាក់គ្រឿង ឥស្សរិយយសជូនបងប្អូនអតីត យុទ្ធជនកម្ពុជាក្រុងតាខ្មៅ ចំនួន ១១៥០នាក់ នៅសាលាខេត្តកណ្តាល ដើម្បីជាការលើកទឹកចិត្ត និងដឹងគុណចំពោះការលះបង់ សព្វបែបយ៉ាងរបស់បងប្អូនអតីតយុទ្ធជន ដែលមាន គុណបំណាច់ ដ៏ធំធេងចំពោះជាតិ និងមាតុភូមិ និងបានរួមចំណែកក្នុងការចូលរួមអនុវត្ត គោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា នាំប្រទេសជាតិ ទទួលបាន សុខសន្តិភាព និងមានការអភិវឌ្ឍន៍ រហូតដល់បច្ចុប្បន្ន។


ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចកាល សម្តេច និងថ្នាក់ដឹងនាំសមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ជាន់ថ្នាក់ តែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខនិងការរស់នៅរបស់បងប្អូនអតីតយុទ្ធជន។ ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតពីសំណាក់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្រ្ត ដើម្បីលើកកម្ពស់ជីវភាព រស់នៅ ជូនបងប្អូនអតីតយុទ្ធជន ឱ្យកាន់តែមានភាពប្រសើរឡើង។


ឯកឧត្តម បានបន្តថា៖រាជរដ្ឋាភិបាលកម្ពុជា មិនបោះបង់បងប្អូនអតីតយុទ្ធជននោះទេ តែងតែផ្សារភ្ជាប់ នូវមនោសញ្ចេតនា ដោយក្រុមការងារ អញ្ជើញសាកសួរសុខទុក្ខ ជាប្រចាំ ចំពោះបងប្អូនអតីតយុទ្ធជន ជាមួយនឹងការនាំយកនូវអំណោយ ជាបន្តបន្ទាប់ ដើម្បីឧបត្ថម្ភដោះស្រាយជីវភាពបងប្អូន ដែលមានជីវភាពក្រីក្រ និងមានជំងឺជាដើម។


ឯកឧត្តមបន្ថែមថា៖ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេង ក្នុងឱកាសខួបលើកទី១៦ នៃទិវាអតីតយុទ្ធជនកម្ពុជានេះ ឯកឧត្តមក៏បានស្នើសុំឲ្យ- បងប្អូនអតីតយុទ្ធជនកម្ពុជា សូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុងឧត្តម និងសេចក្ដីថ្លៃថ្នូរជាពលរដ្ឋឆ្នើម របស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ-បន្តគាំទ្រគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ដើម្បីទទួលបានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅមានសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ។


ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងឱកាសខួបលើកទី១៦ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជានៅថ្ងៃនេះ ឯកឧត្តមសូមបួងសួងដល់ទេវតាតាមថែរក្សា បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ សូមបានប្រកបដោយសេចក្តីសុខសេចក្តីចម្រើន និងមាន អាយុយឺនយូរ មានសុខភាពល្អ។


បន្ទាប់មកគណៈអធិបតី បានឧបត្ថមថវិកា និងផ្តល់អំណោយជូនដល់អតីតយុទ្ធជនចំនួន១១៥០នាក់ ដែលចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៦ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះដោយទទួលបាន អង្ករ២៥គីឡូ មី១កេស ត្រីខ២យួរ និងថវិកា២ម៉ឺនរៀល៕



dd
Bottom Ad