គ្រួសារអតីតបក្សសង្គ្រោះជាតិខេត្តប៉ៃលិនបានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយក្រុមគ្រួសារ គណបក្សប្រជាជនកម្ពុជា


ត្រលប់ក្រោយ

22/06/23 10:24 AM

ចំនួនទស្សនា៖

271

ប្រភព៖

ប៉ៃលិន

ខេត្តប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានសម្តែងការរីករាយទទួលស្វាគមន៍ក្រោយពីលោក សុស គីមសេង នាយករងទី២ នៃនាយកប្រតិបត្តិគណបក្សភ្លើងទៀនខេត្តប៉ៃលិន និងជាបេក្ខជនបម្រុងតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន លេខរៀងទី៣ សម្រាប់អាណត្តិបោះឆ្នោតនិតិកាលទី៧នៃរដ្ឋសភានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលបានពេញចិត្ត និងស្ម័គ្រចិត្តដោយខ្លួនឯង និងគ្រួសារចាកចេញពីគណបក្សភ្លើងទៀនមកសុំរួមរស់ចូលជាសមាជិកមហាគ្រួសារគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនវិញ ។


លោក សុស គីមសេង បានបញ្ចាក់ថា លោកឈប់ចាញ់បោកបក្សភ្លើងទៀនទៀតហើយ ព្រោះជាច្រើនសិបឆ្នាំកន្លងមកនេះ ដោយសារតែខំធ្វើសកម្មភាពបម្រើបក្សបានធ្វើឱ្យជីវភាពគ្រួសារលោកធ្លាក់ដុនដាបដល់ចំណុចសូន្យ ជំពាក់បំណុលរុំកោះរុំសួត ពិសេសបំណុលធនាគារតែម្ដង។ លោកថា លោកដឹងការពិតច្បាស់ហើយ គោលនយោបាយបក្សភ្លើងទៀន និងគោលនយោបាយខ្មោចបក្សសង្រ្គោះជាតិគឺតែមួយទេ ណែនាំញុះញុងអុជអាលឱ្យមានការជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជេរសម្តេចតេជោ និងឱ្យប្រឆាំងផ្កាប់មុខគ្រប់រឿងទាំងអស់តែប៉ុណ្ណោះ ។


លោក សុស គីមសេង បានលើកម្រាមដៃដប់សំពះថ្លែងអំណរគុណសម្តេចពុកតេជោសែន និងថ្លែងអំណរគុណលោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សប្រជាជនខេត្តដែលមានក្តីមេត្តាករុណាចំពោះរូបលោកនិងគ្រួសារ ។ ជាមួយគ្នានេះ លោកបានរៀបរាប់ទាំងក្តុកក្តួលចិត្ត និងបញ្ជាក់ថា ក៏ជាកត្តាជំរុញឱ្យគាត់ភ្ញាក់រលឹកផងដែរ លោកថា នៅខេត្តប៉ៃលិន រូបលោក និងថ្នាក់ដឹកនាំព្រមទាំងសមាជិកគណបក្សភ្លើងទៀនដែលសុទ្ឋតែជាអតីតសមាជិកបក្សខ្មោចសង្គ្រោះជាតិកន្លងមកបានរស់នៅលាក់ខ្លួន បន្លំខ្លួនជាប្រជាពលរដ្ឋក្នុងមូលដ្ឋានលួចធ្វើ និងធ្វើសកម្មភាពស្ទើរគ្រប់ពេលវេលា ទាំងយប់ថ្ងៃ ប្រឌិតរឿងញុះញង់អុជអាលអូសទាញប្រជាពលរដ្ឋឱ្យស្អប់ និងប្រឆាំងថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជានិច្ចប៉ុន្តែពេលជួបការលំបាកក៏ដូចជាខ្វះខាតស្បៀងអាហារ គ្រោះធម្មជាតិ ខ្យល់កន្រ្តាក់ ទឹកជំនន់ជាដើម មានតែឯកឧត្តម អ៊ី ឈាន មានតែលោកជំទាវ បាន ស្រីមុំ និងក្រុមការងារគណបក្សប្រជាជនប៉ុណ្ណោះដែលចុះមកជួយគ្រប់ពេលវេលាមិនប្រកាន់ មិនរើសអើងឡើយ ទោះដឹងថាជាសមាជិកបក្សភ្លើងទៀនក៏ដោយក៏នៅតែចែកអំណោយឱ្យដូចប្រជាពលរដ្ឋទូទៅដែរ ។


លោក សុស គីមសេង បន្តទៀតថា រស់ក្រោមម្លប់សន្តិភាពហើយ រស់ក្រោមសន្ទុះអភិវឌ្ឍ​រីកចម្រើនគ្រប់វិស័យហើយ រស់ដោយសុខសុវត្ថិភាពគ្រប់យ៉ាងហើយ ជិះឡានម៉ូតូកង់លើថ្នល់កៅស៊ូ លើថ្នល់បេតុងហើយក៏ដោយ ក៏ត្រូវតែនិយាយក្បត់ពីសភាពការណ៍ការពិតដែរ ត្រូវតែនិយាយកុហកឃោសនាតាមនយោបាយបោកប្រាស់របស់ពួកដឹកនាំបក្សប្រឆាំងផ្កាប់មុខដែរ ។


លោកជំទាវ បាន ស្រីមុំ បានថ្លែងសរសើរលោក សុស គីមសេង ដែលមានការភ្ញាក់រលឹកបានទាន់ពេលវេលាមកចូលរួមជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា រួមគ្នាជួយសង្គម បម្រើប្រជាជន និងយកពេលវេលាខិតខំកសាងសេដ្ឋកិច្ចគ្រួសារឱ្យល្អប្រសើរឡើង រស់ក្នុងមោទនភាពជាពលរដ្ឋល្អ មិនវៀចវេរពីគណបក្សប្រជាជន និងស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ។



dd
Bottom Ad