ក្រុមប្រឹក្សាខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ ឆ្នាំទី៤


ត្រលប់ក្រោយ

22/06/23 10:41 AM

ចំនួនទស្សនា៖

264

ប្រភព៖

ក្រចេះ

ព័ត៌មានជាសំឡេង

ក្រចេះ៖ ព្រឹកថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី៣ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាខេត្តក្រចេះ ។


កិច្ចប្រជុំនាពេលនេះមានរបៀបវារៈចំនួន៣ ៖

-១, ពិនិត្យ និង អនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ ឆ្នាំទី៤ របស់ ក្រុមប្រឹក្សាខេត្ត ។

- ២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៣ និង លើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្ត ។

-៣. ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញ អាណត្តិទី៣ ឆ្នាំ៥ របស់ក្រុមប្រឹក្សាខេត្តក្រចេះ ។


ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបើកនូវព្រឹត្តិការណ៍កីឡារស៊ីហ្គេមលើកទី ៣២ របស់កម្ពុជា ដែលទើបបញ្ចប់ថ្មីៗនេះក្រោមវត្តមានចូលរួមនិងគាំទ្រពីគ្រប់ស្រទាប់មហាជន និងជាការផ្សព្វផ្សាយទៅដល់មហាជនបរទេសឲ្យដឹងពីការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជាក្រោមដំបូលសន្តិភាព ។


ទន្ទឹមនោះឯកឧត្តម ហឿ ស៊ីយ៉ែម ក៏ស្នើរឲ្យប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នអំពីការងារងើបឡើងវិញនូវស្ថានភាពជំងឺកូវីដ-១៩ ដែលបានរកឃើញបម្លែងថ្មី និងមានការឆ្លង និងចម្លងឡើងវិញ ត្រូវបន្តពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់តាមទីសាធារណ: និងនៅតាមមូលដ្ឋាន ដើម្បីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រព្រឹត្តទៅប្រកបដោយបរិយាកាស រីករាយរលូន តម្លាភាព និងសុក្រិតភាព នឹងជាពិសេសដើម្បីផ្សារភ្ជាប់ទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជា ពលរដ្ឋផងដែរ ។


ឯកឧត្តមប្រធានក្រុមប្រឹក្សាបន្តថា ៖ ចំពោះការងារសន្តិសុខបន្ទាត់ព្រំដែន សូមបន្តពង្រឹងការត្រួតពិនិត្យ និងចុះល្បាតជាប្រចាំ កុំឲ្យមានចរាចណ៍បទល្មើសចូលប្រទេស ជាពិសេសបទល្មើសគ្រឿងញៀន -អាវុធជាតិផ្ទុះ និងចោរកម្មផ្សេងៗ ។


ក្នុងនោះដែរ ឯកឧត្តម ដួង ពៅ អភិបាលរងខេត្ត បានមានប្រសាសន៍ គាំទ្រនូវការស្នើរសុំ និងវិធានការដល់បងប្អូនមូលដ្ឋាន សុំឲ្យបន្តចូលរួមនិងការពារពីការងើបផ្ទុះថ្មីនៃជំងឺកូវីដបម្លែងថ្មី ដើម្បីសុខមាលភាពសហគមន៍របស់យើង។




dd
Bottom Ad