គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ ខេត្តកណ្តាល បានរៀបចំ​កិច្ច​ប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៣


ត្រលប់ក្រោយ

05/07/23 09:46 AM

ចំនួនទស្សនា៖

250

ប្រភព៖

កណ្តាល

ខេត្តកណ្តាល៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.កស.ក) ខេត្តកណ្តាល នាព្រឹកថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ខ្លួនក្រោមអធិបតីលោកជំទាវ នួន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកណ្តាល។


ថ្លែងក្នុងកិច្ចប្រជុំនេះលោកជំទាវ នួន នារតី បានមានប្រសាសន៍ថា៖ដើម្បីទទួលបានភាពជោគជ័យ និងប្រសិទ្ធភាពក្នុងការអនុវត្តការងារសម្រេចនូវភារកិច្ច និងផែនការថ្មីៗ ដែលគណៈកម្មាធិការបានប្រគល់ជូន សមាជិកទាំងអស់ត្រូវមានការសហការគ្នាឱ្យខ្លាំងជាងនេះបន្តទៀត ជាពិសេស សហការជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជាអ្នករស់នៅជិតប្រជាពលរដ្ឋជាប្រចាំងាយស្រួលដោះស្រាយពេលជួបបញ្ហាផ្សេងៗ និងកោតសរសើរវាយតម្លៃខ្ពស់ទៅលើលទ្ធផលការងារដែល គ.ក.ស.ក ថ្នាក់ខេត្ត ថ្នាក់ក្រុង-ស្រុក និងគ.ក.ន.ក ឃុំ-សង្កាត់ខិតខំសម្រេចបានប្រកបដោយលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ដែលលទ្ធផលដ៏ល្អប្រសើរនេះគឺកើតចេញពីការខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ទាំងក្នុងវិស័យការងារសេវាសង្គមនិងក្នុងវិស័យកិច្ចការស្ត្រី និងកុមារ។


លោកជំទាវ បញ្ជាក់ថា៖ បើទោះបីជា គ.ក.ស.ក គ្រប់លំដាប់ថ្នាក់សំរេចបាននូវលទ្ធផលការងារបានច្រើន និងល្អយ៉ាងណាក៏ដោយ ក៏នៅមានចំណុចខ្វះខាត់តិចតួចដែលតម្រូវឱ្យសមាជិកក្នុងអង្គប្រជុំទាំងអស់ ត្រូវរួមគ្នាដើម្បីរកនូវដំណោះស្រាយទៅលើចំណុចខ្វះខាតទាំងនោះឱ្យបានទាន់ពេលវេលា ពីព្រោះគោលបំណងដ៏សំខាន់បំផុតក្នុងកិច្ចប្រជុំនេះគឺរៀបចំឡើងដើម្បីត្រួតពិនិត្យទៅលើសមិទ្ធិផលការងារដែលសម្រេចបាន ស្វែងរកបញ្ហាប្រឈមចំណុចខ្វះខាត យកមករួមគ្នាពិនិត្យពិភាក្សារកដំណោះស្រាយ ទុកសម្រាប់ជាគន្លឹះក្នុងការអនុវត្តទិសដៅការងារបន្ត ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។


ក្នុងកិច្ចប្រជុំនេះដែរលោកជំទាវ ប្រធាន គ.ក.ស.ក ខេត្តក៏បានស្នើដល់អង្គប្រជុំទាំមូលសូមរួមគ្នាបញ្ចេញជាមតិយោបល់ ដើម្បីរួមគ្នាកែសម្រួលទៅលើរបាយការណ៍ឆមាសទី១ សំដៅធ្វើឱ្យរបាយការណ៍នេះកាន់តែមានភាពត្រឹមត្រូវ ខ្លីហើយច្បាស់លាស់បំពេញចំណុចខ្វះខាត់បានគ្រប់ជ្រុងជ្រោយ។



dd
Bottom Ad