ឯកឧត្តម សុខ លូ ប្រគល់ឧបករណ៍ប្រើប្រាស់សម្រាប់ពន្លត់អគ្គិភ័យ និងរថយន្តគិលានសង្រ្គោះជូនដល់អង្គភាពចំនួន០៤


ត្រលប់ក្រោយ

06/07/23 12:18 PM

ចំនួនទស្សនា៖

241

ប្រភព៖

បាត់ដំបង

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី០៦ ខែកក្ក​ដា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិ​បាលខេត្តបាត់ដំបង បានប្រគល់ឧបករណ៍ប្រើប្រាស់សម្រាប់ពន្លត់អគ្គិភ័យនិងរថយន្តគិលានសង្រ្គោះជូនដល់អង្គភាពចំនួន០៤ រួមមាន!អង្គភាពស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង -មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង -អង្គភាពកងរាជអាវុធហត្ថខេត្តបាត់ដំបង -មណ្ឌលស្តារនីតិសម្បទានិងបន្សាបគ្រឿងញៀន កែ ស៊ីនួន។


រថយន្តសង្រ្គោះនិងសម្ភារៈបរិក្ខាបម្រើឱ្យការងារសង្រ្គោះដែលប្រគល់នាពេលនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់រដ្ឋបាលទីក្រុងសេជុង នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងខេត្ត​ អិហិមិ​ នៃប្រទេសជប៉ុន​ ផ្តល់ជូនរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខណៈដែលខេត្តទាំងពីរនេះបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នាដែលកន្លងទៅក៏ធ្លាប់បានផ្តល់ជូននូវរថយន្តសង្រ្គោះរថយន្តពន្លត់អគ្គិភ័យព្រម​ទាំងសម្ភារៈបរិក្ខាមួយចំនួនទៀត​ដែរ ដើម្បីពង្រឹងដល់ចំណងមិត្តភាពនៃទីក្រុងសេជុង -ខេត្តអិហិមិ​ ជា​មួយនឹង​រដ្ឋបាលខេត្តបាត់ដំបង។


ក្នុងនោះអង្គភាពសាម៉ីបានបញ្ជាក់ថា ការទទួលបាននូវមធ្យោបាយសង្រ្គោះបន្ថែមទៀតនៅពេលនេះ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ ក្នុងកិច្ចការជួយសង្រ្គោះចំពោះប្រជាពលរដ្ឋទូទៅ ដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ គ្រោះ​ថ្នាក់សង្គមផ្សេងៗ និងមានបញ្ហាសុខភាពធ្ងន់ធ្ងរដែលចាំបាច់ ត្រូវទទួលបាននូវសេវាសង្រ្គោះបន្ទាន់បានទាន់ពេលវេលា ដើម្បីធានាដល់អាយុជីវិតរបស់ជនរងគ្រោះដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់។


សូមជម្រាបជូនថា នៅក្នុងរថយន្តសង្រ្គោះទាំងនេះ គឺសុទ្ធតែបានបំពាក់ទៅដោយឧបករណ៍សម្ភារៈសំខាន់ៗ ធានាបានក្នុងការជួយសង្រ្គោះបឋមក្នុងពេលដែលកំពុងដឹកនាំជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ឬមណ្ឌ​លសុខភាពដែលនៅជិតទីកន្លែងណាមួយនោះ៕



dd
Bottom Ad