ពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់អគារស្នាក់នៅ របស់បញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនលេខ៦១១


ត្រលប់ក្រោយ

07/07/23 09:38 AM

ចំនួនទស្សនា៖

234

ប្រភព៖

ស្វាយរៀង

ស្វាយរៀង÷ ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនលេខ៦១១ បានរៀបចំពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់អគារស្នាក់នៅ របស់វរសេនាតូចនគរបាលការពារព្រំដែនលេខ៦១១ ស្ថិតនៅក្នុងភូមិពោន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត។


អគារដែលត្រូវសាងសង់នេះ មានទំហំ ២៥ ម៉ែត្រ x ៧,៥០ ម៉ែត្រ កំពស់៧ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ។


ពិធីនេះមានការអញ្ជេីញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែន លោកអធិការនគរបាលក្រុង/ស្រុកទាំង៨ លោកនាយ នាយរងផ្នែក លោកនាយ នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែន និងមន្ត្រីចំណុះវរសេនាតូច ជាច្រេីនរូបទៀត។





dd
Bottom Ad