កិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាខេត្តក្រចេះ​


ត្រលប់ក្រោយ

27/07/23 11:08 AM

ចំនួនទស្សនា៖

178

ប្រភព៖

ក្រចេះ

ក្រចេះ៖ ព្រឹកថ្ងៃពុធ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី​២៦​ ខែកក្កដា​ ឆ្នាំ២០២៣​ ឯកឧត្តម​ ហឿ​ ស៊ីយ៉ែម​ ប្រធានក្រុមប្រឹក្សាខេត្ត​ និង​ឯកឧត្តម​ វ៉ា​ ថន​ អភិបាលខេត្តក្រចេះ​ អញ្ចេីញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៣ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាខេត្ត​ ។


ក្នុងឱកាសនោះ​ ឯកឧត្តម​ ហឿ​ ស៊ីយ៉ែម​ ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ​ បាន​មានប្រសាសន៍​ កោតសរសេីរ​ និងថ្លែងអំណរគុណចំពោះ​ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងទាំង៣ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះទាំងមូល ដែលបានអញ្ជើញទៅបោះឆ្នោត​ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ​ ជាពិសេសអាជ្ញាធរគ្រប់ជាន់ថ្នាក់​ ដែលបានចូលរួមថែរក្សាការពារ សន្តិសុខសណ្ដាប់ធ្លាប់​ ទាំងក្នុងអំឡុងរយៈពេលនៃឃោសនា រកសំឡេងឆ្នោត និងជាពិសេសក្នុងថ្ងៃបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ដនីតិកាលទី៧​ ដែលប្រព្រឹត្តទៅបានយ៉ាងរលូន​ គួរអោយគត់សម្គាល់​ និងជាទីមោទនៈ។


ឯកឧត្តម​ ហឿ​ សុីយ៉ែម បានបន្ដថា​ មកទល់ថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ២០២៣នេះ​ ខេត្តក្រចេះ​ មិនមានពាក្យបណ្ដឹងពាក់ព័ន្ធនិងការបោះឆ្នោតនោះទេ​ មានន័យថាគ្រប់គណបក្សនបាយ​ ក៏ដូចជាអ្នកអង្កេតការជាតិ​ និងអន្តរជាតិ​ ទទួលយកការរៀបចំបោះឆ្នោតនៅកម្ពុជា​ ហេីយនៅតែ៣៤ថ្ងៃទៀត តែប៉ុណ្ណោះ​ លទ្ធបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ដផ្លូវ​ការ និងប្រកាសជាសាធារណៈ​ ខណៈនេះលទ្ធផលបឋម​ បានចេញប្រកាស់ថាមានគណៈបក្សនយោបាយចំនួន០២ ទទួលបានសម្លេងច្រេីន​ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន៣/៣ អាសន: ដោយគណបក្សប្រជាជនកម្ពុជា ឈរលើចំណាត់ថ្នាក់លេខ០១ឈ្នះដាច់ រីឯគណបក្សហ្វ៊ុនស៊ិនប៉ិច ឈរលើចំណាត់ថ្នាក់លេខ០២ ។


នៅក្នុងឱកាសនោះក៏មានពិធីប្រកាសទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្តក្រចេះថ្មី គឺឯកឧត្តម ឡឹង សុខជា ជំនួសឯកឧត្តម ឈា ផល្លី ដែលបានដាក់ពាក្យលាឈប់ពីតំណែងការងារជាសមាជិកក្រុមប្រឹក្សាខេត្តក្រចេះ៕



dd
Bottom Ad