លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ៖ ក្នុងនាមជាកងកម្លាំងយើងដាច់ខាតត្រូវតែការពាររាជរដ្ឋាភិបាលស្របច្បាប់


ត្រលប់ក្រោយ

28/07/23 10:31 AM

ចំនួនទស្សនា៖

290

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ក្នុងនាមជាកងកម្លាំងយើងដាច់ត្រូវតែការពារព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីប្រជាពលរដ្ឋបោះឆ្នោត និងមិនឲ្យជនណាមួយមកបំផ្លាញសន្តិភាព យើងត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនរាជរដ្ឋាភិបាល ជូនប្រជាពលជន ការពារសុខសន្តិភាពនិងការពារបូរណភាពដែនដីឲ្យបានគង់វង្ស។ នេះគឺជាការលើកឡើងរបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពិធីសណេះសំណាល សួរសុខទុក្ខនិងចែកមុងជ្រលក់ថ្នាំប្រយុទ្ធប្រឆាំងជម្ងឺគ្រុនចាញ់ដល់កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុក ក្រុងទាំង០៩ និងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០៤ ។


ពិធីនេះប្រារព្ធធ្វើនៅបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យសុខាភិបាល លោកអធិការនគរបាលក្រុង ស្រុកទាំង០៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០៤ រួមទាំងកងកម្លាំងនគរបាលជាច្រើននាក់។


នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងទទួលដឹកនាំការងារព្រំដែនរួមទទួលទិសភូមិភាគទី៣ទី៤និងទី៥និងឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះ ដើម្បីឆ្លើយតបទៅនឹងការថែបំប៉នសុខភារបស់កម្លាំង ម្យ៉ាងទៀតនៅរដូវវស្សានេះគឺជារដូវភ្លៀងធ្លាក់ជោគជាំ ងាយនឹងកើតមានជម្ងឺគ្រុនចាញ់ ដូច្នេះដើម្បីធានាឲ្យបានសុខមាលភាពល្អ លោកបាននាំយកមុងជ្រលក់ថ្នាំសរុប ៥.១០០មុង(ប្រាំពាន់មួយរយមុង)មកចែកជូន ដល់កងកម្លាំងនគរបាលនៃអធិការដ្ឋានស្រុក ក្រុងទាំង០៩និងវរសេនាតូចការពារព្រំដែនគោកទាំង០៤ និងកម្លាំងនគរបាលការិយាល័យ ចំណុះស្នងការដ្ឋាន ផងដែរ។ចំពោះការចុះចែកមុងនេះ សូមឲ្យលោកអធិការ លោកមេបញ្ជាការត្រូវ ចុះតាមប៉ុស្តិ៍ ចែកជូនដល់ដៃកងកម្លាំងឲ្យបានគ្រប់ៗគ្នា ។


នាឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានក៏បានថ្លែងអំណរគុណដល់កងកម្លាំងនរបាលទាំងអស់ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចខរបស់ខ្លួនបានល្អប្រសើរ ពិសេសថ្មីៗកន្លងទៅនេះ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពបានល្អក្នុងដំណើរការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រអាណត្តិកទី៧កន្លងទៅនេះ ទទួលបាននូវការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់លំដាប់។ផ្សារភ្ជាប់នឹងកម្មវិធីនេះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្តាំផ្ញើដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០៤និងកម្លាំងនគរបាលនៃអធិការដ្ឋានស្រុក ក្រុង នៅជាប់ព្រំដែន ត្រូវសហការគ្នាឲ្យបានល្អ ជាមួយអង្គភាពពាក់ព័ន្ធមានយធា អាជ្ញាធរឃុំ សង្កាត់ ក្រុង ស្រុកឲ្យបានជិតស្និតដើម្បីការពារបូរណភាពទឹកដីឲ្យបានគង់វង្ស។ មួយវិញទៀត សូមឲ្យលោកមេបញ្ជាការត្រូវយកកចិត្តទុកដាក់ចំពោះកងកម្លាំងរបស់យើង និង ត្រួតពិនិត្យគ្រប់គ្រងគ្រាប់យុទ្ធភ័ណ ដុះខាតសម្អាតអាវុធ លេណដ្ឋាន សម្រាប់ត្រៀមប្រយុទ្ធឲ្យបានល្អ ព្រមទាំងឲ្យមានជម្រកស្នាក់នៅឲ្យបានសមរម្យ ។មួយវិញទៀតកងកម្លាំងគឺត្រូវតែគោរពឲ្យបានខ្ជាប់ខ្ជួននូវវិន័យរបស់កងកម្លាំងនគរបាលជាតិលេខ០០៦ ៕ ណុប-រក្សា(២៩០១៦)



dd
Bottom Ad