លោកអភិបាលក្រុងបាវិត និងសហការី បាននាំយកនូវទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគ បរិភោគ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅសង្កាត់ប្រាសាទ ក្រុងបាវិត


ត្រលប់ក្រោយ

31/07/23 10:57 AM

ចំនួនទស្សនា៖

253

ប្រភព៖

ស្វាយរៀង

(ខេត្តស្វាយរៀង): នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងសហការី បានអញ្ជើញនាំយកនូវទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគ បរិភោគ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តពោធិ៍រង្សី ស្ថិតនៅក្នុងភូមិកណ្តាលសង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។


ចំពោះទេយ្យទានដែលលោកអភិបាលក្រុងបាវិត និងសហការី បានយកទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សារួមមាន៖ ទៀនព្រះវស្សា អង្ករ មី ទឹកដោះគោខាប់ ត្រីខកំប៉ុង ទឹកក្រូច ទឹកផ្លែឈើ ទឹកត្រី ទឹកសុីអុីវ ទឹកសុទ្ធ ស្ករស ប៊ីចេង តែកញ្ចប់ធំ ព្រមទាំងបានប្រគេនបច្ច័យមួយចំនួន សម្រាប់កសាងនូវសមិទ្ធផលនានាផងដែរ។


សូមបញ្ជាក់ថា: ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា សម្ភារប្រគេនព្រះសង្ឃ។


ប្រជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នកមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា នៅមុនឈានមកដល់នៃកាលបរិច្ឆេទចូលព្រះវស្សានេះ តែងបាននាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមវត្តនីមួយៗផងដែរ៕ ដោយ: PK




dd
Bottom Ad