វាស់កម្ពស់បានសម្រេច! ឃាត់ខ្លួនបុរស២នាក់ ក្នុងករណីឆក់កាបូប នៅក្រុងបាវិត


ត្រលប់ក្រោយ

02/08/23 09:55 AM

ចំនួនទស្សនា៖

460

ប្រភព៖

ស្វាយរៀង

(ខេត្តស្វាយរៀង): ករណីបុរស២នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត សង្កាត់បាវិត
ធ្វើការឃាត់ខ្លួន ក្រោយពេលដែលបុរស២នក់ខាងលើ បានធ្វើសកម្មភាពឆក់កាបូបពីជនបរទេសបានសម្រេច។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា: កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង២៣និង៥៥នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត កំពុងធ្វើការល្បាតចល័តការពារសន្តិសុខក្នុងមូលដ្ឋាន ខណ:ពេលជិះម៉ូតូមកដល់ចំណុចខាងមុខផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក៍បានឃើញជនជាតិវៀតណាម ដែលជាជនរងគ្រោះ ១/ឈ្មោះ ង្វៀង ធីម៉ាយលីន (NGUYEN THI MAI LINH) ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិវ៉ាប៉ិន ឃុំវ៉ិនថាន់ ស្រុកញើងចាក់ ខេត្តដុងណាយ ប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ២/ឈ្មោះ ង្វៀង ធីធុយសួង (NGUYEN THI TUYET XUAN) ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិមួយ ឃុំប៉ិនថាន់ ស្រុកទីហ្វុង ខេត្តប៉ិនធឹង ប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បាននាំគ្នាជិះម៉ូតូដេញតាមជនសង្ស័យទាំង២នាក់ នៅលើផ្លូវជាតិលេខ១ ហើយស្រែកឲ្យជួយ ថាត្រូវចោរឆក់កាបូប ភ្លាមនោះសមត្ថកិច្ចបានធ្វើការដេញតាមប្រម៉ាញ់ រហូតដល់ចំនុចខាងលិចម៉ាតចិន ជនសង្ស័យទាំង០២នាក់ បានផ្តួលម៉ូតូ រួចរត់គេចខ្លួន ចូលក្នុងបរិវេណផ្ទះរបស់ឈ្មោះ ហេង ភេទប្រុស ដោយមានការចូលរួមសហការល្អពីម្ចាស់ផ្ទះ សមត្ថកិច្ចយើងបានធ្វើការឃាត់ជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង (កាបូប) នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ ។

ប្រភពដដែលបានបន្តថា: ជនសង្ស័យមានឈ្មោះដូចខាងក្រោម : ១/ឈ្មោះ ឈុត សាមាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ២/ឈ្មោះ អែម សំណាង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់បានឆ្លើយសារថា នៅវេលាកើតហេតុខាងលើ ខ្លួនទាំង ២នាក់ ពិតជាបានធ្វើសកម្ម ភាពឆក់កាបូបប្រាក់ បានសម្រេចចំនួន០២លើក ប្រាកដមែន ។

ប្រភពខាងលើបានបន្ថែមទៀតថា: បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ សមត្ថកិច្ចបានសុំគោលការណ៍ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕ ដោយ: PK_33


dd
Bottom Ad