កិច្ចប្រជុំបូកស្រុកលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល


ត្រលប់ក្រោយ

11/08/23 12:59 PM

ចំនួនទស្សនា៖

171

ប្រភព៖

កណ្តាល

ខេត្តកណ្ដាល៖ សមិទ្ធផលការងារជាច្រើន រួមជាមួយសំណើរ សំណូមពរ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្ត ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំបូកស្រុកលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅប្រជុំសាលាខេត្តកណ្ដាល។


ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរថា ក្នុងការអនុវត្តការងារក្នុងខែកក្កដាកន្លងទៅនេះ រដ្ឋបាលខេត្តកណ្ដាល បានសម្រេចនូវសមិទ្ធផលនានាជាច្រើន ពិសេសពាក់ព័ន្ធនឹងការរក្សានូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅក្នុងព្រឹត្តិការណ៍បោះឆ្នោតតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នាពេលកន្លងទៅថ្មីៗនេះ ដែលសម្រេចបាននៅលទ្ធផលដ៏ល្អប្រសើរ ដោយមិនមានព្រឹត្តិការណ៍ ឬហេតុការណ៍ណាមួយកើតឡើងដែលគួរឱ្យកត់សម្គាល់ឡើយ។ លទ្ធផលល្អប្រសើរនេះ កើតឡើងដោយមានកិច្ចសហការគ្នាបានយ៉ាងល្អប្រសើរ ពីកងកម្លាំងទាំងបី អាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ។


ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម អភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងរហ័ស។ ចំពោះការផ្ដល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ ត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការគ្រប់គ្រង ចាត់ចែង និងផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវារដ្ឋបាល កាន់តែងាយស្រួល និងកាន់តែឆាប់ ប្រកបដោយតម្លាភាព និង គណនេយ្យភាព។ បន្តចុះមូលដ្ឋានឱ្យបានទៀងទាត់ជាប់ជាប្រចាំ និងត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណូមពរ និង បញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេស សំណូមពរ និងបញ្ហាប្រឈម ដែលត្រូវបានលើកឡើងក្នុងវេទិកាសាធារណៈ នាពេលកន្លងមក។ ត្រូវចាត់វិធានការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងការបង្ខិតបង្ខំពលកម្ម ឱ្យមានប្រសិទ្ធភាព និងឱ្យបានតឹងរឹងជាប់ជាប្រចាំ។



dd
Bottom Ad