14/08/23 11:18 AM
នៅថ្ងៃអាទិត្យ១២រោច ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ ក៏ដូចយោបល់ លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំង លោកវរសេនីយឯក ស៊ិន ប៊ុនរស្មី ស្នងការរងទទួលដឹកនាំវរ:៨១៩ ។
លោកវរសេនីយ៍ឯក អិន កុល មេមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានដឹកនាំកងកម្លាំងចុះជួយប្រជាពលរដ្ឋដែលជួបការលំបាកដោយខ្យល់កន្ត្រាក់។
១/- នៅថ្ងៃទី១៣.០៨.២០២៣ វេលាម៉ោង០៧៖៣០នាទី លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការ លោកមេបញ្ជាការរង បានដឹកនាំកម្លាំងចំនួន៣៥ នាក់ សហការជាមួយកម្លាំងសឹករងស្រុកកំរៀងចំនួន០៧នាក់ រួមជាមួយអាជ្ញាធរភូមិ ឃុំ ចុះជួយរុះរ៉ើនិងជួសជុលផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់នារសៀលថ្ងៃទី១២.០៨.២០២៣កន្លងមកចំនួន២៥ខ្នងផ្ទះ ខូតខាតធ្ងន់ចំនួ៨ខ្នងផ្ទះ ស្ថិតនៅទីតាំងភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
បានសហការជួសជុលនិងរុះរ៉ើលទ្ធផលដូចខាងក្រោម៖
១/-បានជួសជុលផ្ទះចំនួន១ខ្នងទំហំ4mx7m ធ្វើអំពីឈើប្រក់ស័ង្កសី ម្ចាស់ ឈ្មោះ ប៉ែន ម៉ាន់ ភេទស្រីអាយុ៥៨ឆ្នាំ (ស្តីមេម៉ាយ) ខូចខាតផ្ទះធ្លាក់ពីលើជើងតាង និង របើកដំបូលស័ង្កសីចំនួន៥សន្លឹក បានជួសជុលរួចរាល់ស្ថាពរ។
២/បានធ្វើរោងបាយ ទំហំ2mx3m ម្ចាស់ឈ្មោះ បិត ចិន ភេទប្រុស អាយុ៥៣ឆ្នាំ ធ្វើអំពីឈើប្រក់សង្កសី (ធ្វើថ្មីឡើងវិញ)បានរាល់
៣/បានជួយរើដើមឈើបាក់សង្កត់មុខផ្ទះប្រជាពលរដ្ឋចំនួន១គ្រួសារ។
+សម្ភារឧបត្ថមរួមមាន៖
-សង្កសី3m ចំនួន 5សន្លឹក=62,500៛
-សម្ភារប្រើប្រាស់និងដែកគោល=78,000៛
-អង្ក១ការ៉ុង50kg =110,000៛(ឧបត្ថមគ្រួសារមេមាយ)
👉សរុបថវិកាចំនួន 250,500៛ (ក្នងនោះអាជ្ញាធរភូមិ,ឃុំបានឧបត្ថមថវិកាចំនួន50,000៛
👉ថវិកាអាហារសំរ៉ន់ដល់កងកម្លាំងអស់ថវិកា=234,333៛ ។