អាជ្ញាធរខេត្តស្វាយរៀង បន្តចុះត្រួតពិនិត្យទីតាំង និងអាជ្ញាបណ្ណ ដែលធ្លាប់ផ្តល់កន្លែងលេងល្បែងសុីសង នៅក្រុងបាវិត


ត្រលប់ក្រោយ

14/09/23 13:05 PM

ចំនួនទស្សនា៖

293

ប្រភព៖

ស្វាយរៀង

ព័ត៌មានជាសំឡេង

(ខេត្តស្វាយរៀង): ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ លោក សេង សីលា និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យទីតាំងមួយចំនួនស្ថិតនៅក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលធ្លាប់ផ្តល់កន្លែងលេងល្បែងសុីសងនិងអាជ្ញាបណ្ណ (ឡូតូអនឡាញ និងមាន់ជល់អនឡាញ) ដែលសមាសភាពចូលរួមមាន: លោកអភិបាលក្រុងបាវិត លោកអភិបាលរងក្រុង មន្ត្រីសាលាក្រុង លោកអធិការរងក្រុងបាវិត កម្លាំងកងរាជអាវុធហត្ថក្រុង និងមន្ត្រីដែលមានការពាក់ព័ន្ធនានាជាច្រើនរូប ផងដែរ ។


លោក សេង សីលា អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ បន្ទាប់ពីទទួលបានព័ត៌មានថាមានទីតាំងផ្តល់កន្លែងភ្នាល់លេងល្បែងសុីសងនោះលោកអភិបាលខេត្តស្វាយរៀង បានចាត់ឱ្យលោកអភិបាលរងខេត្ត ដឹកនាំសហការជាមួយរដ្ឋបាលក្រុងបាវិត និងមន្ត្រីដែលមានការពាក់ព័ន្ធបានចុះពិនិត្យទីតាំងខាងលើនោះដើម្បីពិនិត្យមើលសុពលភាពអាជ្ញាបណ្ណ ដែលបានផ្តល់ឲ្យកន្លែងលេងល្បែងទាំងនោះ។


លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្តទៀតថា៖ ក្រោយពីចុះទៅដល់ទីតាំងមួយចំនួនខាងលើនេះពិនិត្យឃើញថាទីតាំងទាំងនោះគ្មានសកម្មភាពបើកលេងល្បែងសុីសងនោះទេហើយក៏មានអាជ្ញាបណ្ណរួចហើយដែរ។


លោក សេង សីលា និងលោក ម៉ែន អេង បានធ្វើការណែនាំដល់ម្ចាស់ទីតាំងទាំងអស់ដែលប្រកបមុខរបរនៅក្នុងមូលដ្ឋានក្រុងបាវិត កុំអោយមានការលួចលាក់ផ្តល់កន្លែងលេងល្បែងសុីសងគ្រប់ប្រភេទដែលផ្ទុយទៅនិងច្បាប់ទាំងអ្នកលេង ទាំងអ្នកផ្តល់ទីតាំងផងដែរ។


លោកអភិបាលរងខេត្ត បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់កុំអោយនាំគ្នាចូលលេងល្បែងសុីសងនៅតាមបណ្តាលកាសុីណូ និងទីតាំងបើកលេងល្បែងសុីងគ្រប់ប្រភេទដែលវាខុសទៅនិងច្បាប់ហើយប្រឈមទៅនិងទោសទាន់ថែមទៀតផង៕

ដោយ: PK



dd
Bottom Ad