លោកជំទាវ ជូ ប៊ុនអេង អញ្ជើញដឹកនាំកិច្ចប្រជុំកែសម្រួលសេចក្តីព្រាង ព្រះរាជ្យក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស


ត្រលប់ក្រោយ

18/09/23 13:14 PM

ចំនួនទស្សនា៖

286

ប្រភព៖

ភ្នំពេញ

ទីស្តីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញដឹកនាំកិច្ចប្រជុំកែសម្រួលសេចក្តីព្រាងព្រះរាជ្យក្រឹត្យ ស្តីពីការបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។


នាឱកាសនោះដែរ លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ឱ្យដឹងថាកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ពិភាក្សាកែសម្រួលលើព្រះរាជ្យក្រឹត្យ ស្តីពីការបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យស្របទៅតាមកំណែទម្រង់រាជរដ្ឋាភិបាល អាណត្តិទី៧ និងពិភាក្សាផ្តល់ធាតុចូលព្រមទាំងកែសម្រួលនូវខ្លឹមសារថ្មីមួយចំនួន ដើម្បីធ្វើទំនើបកម្មពាក្យពេចន៍ស្របតាមការវិវត្តន៍នៃសម័យកាល និងការអនុវត្តការងារឱ្យត្រូវតាមបរិបទនៃសង្គមជាតិនាពេលបច្ចុប្បន្ន។ លោកជំទាវ បានបន្តថា កិច្ចប្រជុំនេះដែរ ក៏នឹងធ្វើបច្ចុប្បន្នភាពសមាសភាព តួនាទីភារកិច្ចសមាជិក ដែលជាថ្នាក់ដឹកនាំតាមបណ្តាក្រសួង និងស្ថាប័នមួយចំនួន ដើម្បីងាយស្រួលក្នុងការបំពេញការងារឱ្យបានកាន់តែទូលំទូលាយផងដែរ។


សូមបញ្ជាក់ថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស គឺជាយន្តការអន្តរស្ថាប័នថ្នាក់ជាតិ ដែលមានតួនាទីធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការដឹកនាំ សម្របសម្រួល ប្រមូលផ្ដុំការចូលរួមកិច្ចសហការ និងការគាំទ្រពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការសហប្រជាជាតិ អង្គការដៃគូជាតិ អន្តរជាតិ ផ្នែកឯកជនរួមទាំង យន្តការក្នុងតំបន់ និងបណ្តាប្រទេសពាក់ព័ន្ធទាំងឡាយ សម្រាប់ការងារប្រយុទ្ធប្រឆាំង រាល់ទម្រង់នៃអំពើជួញដូរ និងអំពើធ្វើអាជីវកម្មកេងប្រវ័ញ្ចលើមនុស្សគ្រប់រូបភាព ពិសេសលើស្រ្តី និងកុមារដែលកើតមាននៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសផងដែរ៕

ដោយ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ



dd
Bottom Ad