20/09/23 09:31 AM
បន្ទាយមានជ័យ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយដល់សមត្ថកិច្ចនិងអាជ្ញាធរដោយអគ្គីភ័យបានលេបត្របាក់ផ្ទះមួយខ្នងធ្វើអំពីឈើថ្មក្រោមស្ទើរទាំងស្រុង ។ គ្រោះអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង៤ល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា៖លំនៅឋានប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យនេះមានទំហំ៧មគុណ៩ម ធ្វើអំពីឈើលើថ្មក្រោមប្រក់ក្បឿង ម្ចាស់ឈ្មោះព្រិល អើយ ភេទស្រី អាយុ ៦១ឆ្នាំនៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា៖ក្រោយមានហេតុការណ៍អគ្គីភ័យកើតឡើងលោកបានដឹកនាំកម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលស្រុកនិងប៉ុស្តិ៍នគរបាលរដ្ឋបាលរួមទាំងរថយន្តពន្លត់អគ្គីភ័យ០១គ្រឿង សហការជាមួយអាជ្ញាធរចុះជួយអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន១០ធុង ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងដោយពុំមានឆ្លងរាលដាលទៅផ្ទះអ្នកជិតខាងនោះឡើយ ។
លោកវរសេនីយ៍ទោ ឈៀន គឹមឈុន បន្តថា៖ហេតុការណ៍បង្កឲ្យកើតមានអគ្គីភ័យនេះគឺបណ្តាលមកពីទុស្សេខ្សែភ្លើងនៅផ្ទះជាន់លើ ហើយសម្ភារ៖ផ្ទះជាន់លខូចខាតទាំងស្រុង, ប្រាក់ថៃចំនួន៧.០០០ បាត,ប្លងដីចំនួន ០៣ប្លង់,គ្រែដេកចំនួន០១,ខោអាវមុងភួយ ៕ ណុប-រក្សា