ថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធព្រះសង្ឃ និងប្រជាពលរដ្ឋខេត្តស្វាយរៀង ចូលរួមអបអរសាទរការដាក់ "រមណីយដ្ឋានប្រាសាទកោះកេរបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក"


ត្រលប់ក្រោយ

20/09/23 09:58 AM

ចំនួនទស្សនា៖

260

ប្រភព៖

ស្វាយរៀង

(ស្វាយរៀង): នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង រួមនិងលោក-លោកស្រីជាអភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងបី ប្រជាពលរដ្ឋព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត នៅក្នុងខេត្ត បានរៀបចំធ្វើពិធីអបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ្តិ៍ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយគណៈកម្មាធិការបិតិកភណ្ឌពិភពលោកនៃអង្គការ UNESCO ។



ថ្នាក់ដឹកនាំខេត្តក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀងទាំងមូល បានសម្ដែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាល បានស្នើដល់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងការដាក់រមណីយដ្ឋានប្រាសាទកោះកេរ បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ បានចូលមកទស្សនាក៏ដូចជាការរកចំណូលថវិកាជូនប្រទេសជាតិផងដែរ។


ហើយម្យ៉ាងវិញទៀត ការដាក់រមណីយដ្ឋានប្រាសាទកោះកេរបញ្ចូលក្នុងមតិកភណ្ឌពិភពលោកនេះ ក៏បានបង្ហាញអំពីវប្បធម៌ដ៏រុងរឿងរបស់ខ្មែរដែលមានតាំងពីយូរលោកនៅមកហើយ៕ ដោយ:PK



dd
Bottom Ad