អាជ្ញាធរខេត្តកណ្ដាល ចុះផ្សព្វផ្សាយច្បាប់ ស្ដីពីការបង្រាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ


ត្រលប់ក្រោយ

20/09/23 11:01 AM

ចំនួនទស្សនា៖

115

ប្រភព៖

កណ្តាល

ខេត្តកណ្តាល៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកស្រីឧត្តមសេនីយ៍ត្រី ឈឹម វណ្ណនី ស្នងការរងនគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះផ្សព្វផ្សាយច្បាប់ ស្ដីពីការបង្រាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ៣០០នាក់ នៅឃុំកោះកែវ ស្រុកល្វាឯម។


លោកជំទាវ ហ៊ុន កុសនី បានពន្យល់ណែនាំ ដល់អ្នកចូលរួមទាំងអស់ ត្រូវខិតខំត្រងត្រាប់ស្តាប់ ដើម្បីទុកជាមេរៀន បទពិសោធន៍ សម្រាប់អប់រំកូនចៅ កុំឱ្យធ្លាក់ក្នុងការលួងលោម បោកបញ្ឆោត ឬជឿតាមការសន្យារបស់ជនខិលខូចមួយចំនួន ដែលជាដើមហេតុធ្វើឱ្យងាយធ្លាក់ទៅក្នុងស្ថានភាពនៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ត្រូវរួមគ្នាបង្ក្រាប អំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដើម្បីការពារ និងលើកកម្ពស់ទំនៀមទំលាប់ប្រពៃណីដ៏ល្អរបស់ជាតិយើង។


លោកជំទាវអភិបាលរងខេត្ត បានបញ្ចាក់ថា ជំហររបស់រាជរដ្ឋាភិបាល បានចាត់ទុកអំពើជួញដូរមនុស្សជាបទឧក្រិដ្ឋ និងប្តេជ្ញាចិត្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ ឱ្យបានខ្លាំងក្លាដោយមិនអនុញ្ញាតឱ្យជនល្មើស មានឪកាសពង្រីកសកម្មភាព បង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋដោយ មិនបានឆ្លើយតបនោះឡើយ។


លោកជំទាវ បានបញ្ជាក់បន្តថា អ្វីដែលជាការ បារម្ភនោះគឺការធ្វើទេសន្តប្រវេសន៍ ឬចំណាកស្រុកដោយប្រថុយប្រថាន គ្មានការធានាផ្នែកច្បាប់ គ្មានការគ្រប់គ្រងច្បាស់លាស់ដែលជាហេតុនាំឱ្យមាន បញ្ហាប្រឈម និងមានហានីភ័យខ្ពស់ដោយអំពើកេងប្រវ័ញ្ច និងអំពើជួញដូរមនុស្ស។ ករណីអំពើហិង្សាក្នុងគ្រួសារ ក៏ជាបញ្ហាប្រឈមមួយដែល នៅតែបន្តកើតមានគ្រប់រូបភាពទ នាំឱ្យក្រុមគ្រួសារគ្មានសុភមង្គល បាត់បងធនធានមនុស្ស សង្គមគ្មានការអភិវឌ្ឍ។ បញ្ហានេះគឺគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត គឺជាយន្តការ មួយដ៏សំខាន់ ដែលមានតួនាទីអប់រំផ្សព្វផ្សាយសម្របសម្រួលដោះស្រាយ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមទប់ស្កាត់ បង្កាបង្ក្រាប កាត់បន្ថយ ឈានទៅលុបបំបាត់រាល់ទម្រង់នៃការជួញដូរ និងធ្វើអាជីវកម្មលើមនុស្ស គ្រប់រូបភាព និងអំពើហឹង្សាក្នុងគ្រួសារក្នុងដែនសមត្ថកិច្ចក្នុងខេត្តកណ្តាល។


ក្នុងវេទិកានេះ លោកស្រីឧត្តមសេនីយ៍ត្រី ឈឹម វណ្ណនី ស្នងការរងនគរបាលខេត្តកណ្ដាល បានធ្វើការផ្សព្វផ្សាយច្បាប់ ជូនដល់អ្នកចូលរួមទាំងអស់ ដោយបញ្ជាក់ជូននូវមាត្រាសំខាន់ៗដែលពាក់ព័ន្ធទៅនឹងការប្រព្រឹត្តរបស់ជនល្មើស ទោសទណ្ឌដែលត្រូវទទួល តាមច្បាប់បានកំណត់ និងធាតុផ្សំដែលនាំឱ្យមានកើតបទល្មើសផងដែរ។



dd
Bottom Ad