22/09/23 08:48 AM
ព័ត៌មានជាសំឡេង
ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នាវេលាម៉ោង៨ និង០០នាទីព្រឹក នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំបើកវគ្គសិក្សាពង្រឹងសមត្ថភាពដល់នគរបាលបច្ចេកទេសវិទ្យាសាស្រ្ត រយៈពេល០២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ពិធីបិទវគ្គបញ្ចប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ។
វគ្គសិក្សានាពេលនេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស វិទ្យាសាស្រ្ត និងប្រតិភូអមដំណើរជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក អ៊ាង សុគន្ធ ព្រះរាជ្ញអជ្ញារងអមសាលាដំបូង ខេត្តមណ្ឌលគិរី។
ទន្ទឹមគ្នានោះផងដែរលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានឡើងអានរបាយការណ៍ស្វាគមន៍ចំពោះគណ:អធិបតី។ ក្នុងពិធីនោះផងដែរ ក៏មានការចូលរួមពីលោកស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ ស្នងការនគរបាលខេត្តក្រចេះ លោកស្នងការរងទទួលការងារព្រហ្មទណ្ឌ ខេត្តស្ទឹងត្រែង លោកស្នងការរង ខេត្តត្បូងឃ្មុំ លោកស្នងការរង ខេត្តរតនគិរី ព្រមទាំងលោក លោកស្រីស្នងការរងលោកនាយ នាយរងការិយាល័យជំនាញព្រហ្មទណ្ឌ លោកអធិការនគរបាលក្រុងស្រុកទាំងប្រាំ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំសង្កាត់ដែលបានចូលរួមសរុបចំនួន ១៣០នាក់ ដែលបានចូលរួមក្នុងវគ្គសិក្សានាពេលនេះ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ